អដ្ឋកថា សចិត្តវគ្គ សចិត្តសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ ។ ភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏ មានព្រះភាគបានត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនឆ្លាសក្នុងវារៈនៃចិត្ត អ្នកដទៃទេ ត្រូវគិតថាយើងទាំងឡាយ គួរជាអ្នកឆ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកឆ្លាស ក្នុងវារៈនៃចិត្តរបស់ខ្លួន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ដូចជ្រាស្តី ឬបុរសកំលោះជំទង់ ប្រកបដោយជាតិជា អ្នកស្អិតស្អាង កាលពិចារណាមើលនូវស្រមោលមុខរបស់ខ្លួនក្នុងកញ្ចក់ដែល បរិសុទ្ធផូរផង់ ឬក្នុងភាជន៍ទឹកថ្លា បើឃើញធូលី ឬកន្ទួលក្នុងកញ្ចក់នោះ រមែង ព្យាយាមដើម្បីលះបង់នូវធូលី ឬកន្ទួលនោះចេញ បើមិនឃើញធូលី ឬកន្ទួល ក្នុងកញ្ចក់នោះទេ ក៏មានចិត្តត្រេកអរ មានសេចក្តីត្រិះរិះគ្រប់គ្រាន់ ដោយ ហេតុនោះថា ឱហ្ន៎ អាត្មាអញមានលាភ ឱហ្ន៎ មុខរបស់អាត្មាអញបរិសុទ្ធ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាការពិចារណាក្នុង កុសលធម៌ទាំងឡាយ រមែងមានឧបការៈច្រើនដល់ភិក្ខុថា អាត្មាអញជាអ្នក មានអភិជ្ឈាច្រើនឬហ្ន៎ អាត្មាអញជាអ្នកមិនមានអភិជ្ឈាច្រើនឬហ្ន៎ អាត្មាអញ ជាអ្នកមានចិត្តព្យាបាទច្រើនឬហ្ន៎ អាត្មាអញជាអ្នកមិនមានចិត្តព្យាបាទច្រើន ឬហ្ន៎ អាត្មាអញជាអ្នកត្រូវថីនមិទ្ធៈរួបរឹតច្រើនឬហ្ន៎ អាត្មាអញជាអ្នកប្រាសចាក ថីនមិទ្ធៈច្រើនឬហ្ន៎ អាត្មាអញជាអ្នក