អដ្ឋកថា សារិបុត្តសូត្រ

ក្បាលទី 31 · ទំព័រ 500

ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចារបស់ ព្រះសារីបុត្តដ៏មានអាយុថា ករុណាអាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុបាន ពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បើភិក្ខុមិនឆ្លាសក្នុងវារៈនៃចិត្ត បុគ្គលដទៃទេ ត្រូវគិតថា យើងទាំងឡាយ គួរជាអ្នកឆ្លាសក្នុងវារៈនៃចិត្ត របស់ខ្លួន ។ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយគួរសិក្សាយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុជាអ្នកឆ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន តើដោយ ប្រការដូចម្តេច ។ ម្នាលអាវុសាទាំងឡាយ ដូចជ្រាស្តី ឬបុរសកំលោះជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង កាលពិចារណាមើលស្រមោលរបស់ខ្លួន ក្នុងកញ្ចក់ ដែលបរិសុទ្ធផូរផង់ ឬក្នុងភាជន៍ទឹកថ្លា បើឃើញធូលី ឬកន្ទួល ក្នុងកញ្ចក់ ក៏រមែងព្យាយាមលះបង់នូវធូលី ឬកន្ទួលនោះចេញ បើមិនឃើញ ធូលី ឬកន្ទួលនោះទេ ក៏មានចិត្តត្រេកអរ មានតម្រិះគ្រប់គ្រាន់ ដោយហេតុ នោះថា ឱហ្ន៎ អាត្មាអញមានលាភ ឱហ្ន៎ ( មុខ ) របស់អាត្មាអញបរិសុទ្ធ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ឧបមេយ្យដូចជា ការពិចារណាក្នុង កុសលធម៌ទាំងឡាយ រមែងមានឧបការៈច្រើនដល់ភិក្ខុថា អាត្មាអញជាអ្នក មានអភិជ្ឈាច្រើនឬហ្ន៎ អាត្មាអញជាអ្នកមិនមានអភិជ្ឈាច្រើនឬហ្ន៎ អាត្មាអញ មានចិត្តព្យាបាទច្រើនឬហ្ន៎ អាត្មាអញត្រូវថីនមិទ្ធៈរួបរឹតច្រើនឬហ្ន៎ អាត្មាអញ មិនមានចិត្តព្យាបាទច្រើនឬហ្ន៎ អាត្មាអញប្រាសចាកថីនមិទ្ធៈច្រើនឬហ្ន៎ អាត្មាអញ មានចិត្តអណ្តែតអណ្តូងច្រើនឬហ្ន៎ អាត្មាអញមិនមានចិត្តអណ្តែតអណ្តូង ច្រើនឬហ្ន៎ អាត្មាអញមានវិចិកិច្ឆាច្រើនឬហ្ន៎ អាត្មាអញឆ្លងវិចិកិច្ឆាច្រើនឬហ្ន៎