អដ្ឋកថា ឋិតិសូត្រ
ម្នាលភិក្ខុទាំងឡាយ តថាគតមិនសរសើរ ការតាំងនៅដដែល ក្នុងកុសលធម៌ទាំងឡាយទេ នឹងបាច់និយាយថ្វី ដល់ការសាបសូន្យ ។ ម្នាល ភិក្ខុទាំងឡាយ តថាគតសរសើរនូវសេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយតែ ម្យ៉ាង មិនសរសើរការតាំងនៅដដែល មិនសរសើរការសាបសូន្យទេ ។ ម្នាល ភិក្ខុទាំងឡាយ ការសាបសូន្យក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការតាំងនៅ ដដែល មិនមែនជាការចម្រើន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងប៉ុន្មានក្នុងសាសនានេះ ប្រកបដោយសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា និងបដិភាណ ធម៌ទាំងឡាយនោះរបស់ភិក្ខុនោះ មិនតាំងនៅដដែល មិនចម្រើន ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវហេតុនេះថា ជាសេចក្តីសាបសូន្យ ក្នុង កុសលធម៌ទាំងឡាយ មិនមែនជាការតាំងនៅដដែល មិនមែនជាសេចក្តីចម្រើន ទេ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសាបសូន្យក្នុងកុសលធម៌ទាំងឡាយ មិន មែនជាការតាំងនៅដដែល មិនមែនសេចក្តីចម្រើន យ៉ាងនេះឯង ។ ម្នាលភិក្ខុ ទាំងឡាយ ការតាំងនៅដដែល ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាសេចក្តី សាបសូន្យ មិនមែនជាសេចក្តីចម្រើន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុទាំងប៉ុន្មានក្នុងសាសនានេះ ប្រកបដោយសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា និងបដិភាណ ពួកធម៌នោះរបស់ភិក្ខុនោះ មិនសាបសូន្យ មិន ចម្រើន ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវហេតុនេះ ថាជាការតាំងនៅ ដដែលក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការសាបសូន្យ មិនមែនជាសេចក្តី ចម្រើន ។ ម្នាលភិក្ខុទាំងឡាយ ការតាំងនៅដដែល ក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការសាបសូន្យ មិនមែនជាសេចក្តីចម្រើន យ៉ាងនេះឯង ។ ម្នាល ភិក្ខុទាំងឡាយ សេចក្តីចម្រើនក្នុងកុសលធម៌ទាំងឡាយ មិនមែនជាការតាំង នៅដដែល មិន