អដ្ឋកថា សមថសូត្រ

ក្បាលទី 31 · ទំព័រ 508

ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនឆ្លាសក្នុងវារៈនៃចិត្តអ្នកដទៃទេ គួរគិតថា យើងទាំងឡាយ ជាអ្នកឆ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន ។ ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះ ភិក្ខុឆ្លាសក្នុងវារៈនៃចិត្តរបស់ខ្លួន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ដូចជ្រាស្តី ឬបុរសកំលោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង ពិចារណាមើលស្រមោលមុខរបស់ខ្លួន ក្នុងកញ្ចក់ដ៏បរិសុទ្ធផូរផង់ ឬក្នុងភាជន៍ ទឹកថ្លា បើឃើញនូវធូលី ឬកន្ទួលក្នុងកញ្ចក់ឬទឹកនោះ ក៏ព្យាយាមដើម្បីលះបង់ នូវធូលី ឬកន្ទួលនោះចេញ បើមិនឃើញធូលី ឬកន្ទួលនៃមុខនោះទេ ក៏មាន ចិត្តត្រេកអរ មានតម្រិះគ្រប់គ្រាន់ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញមាន លាភ ឱហ្ន៎ មុខរបស់អាត្មាអញបរិសុទ្ធ ឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាការពិចារណា ក្នុងកុសលធម៌ទាំងឡាយ រមែងមាន ឧបការៈច្រើនដល់ភិក្ខុថា អាត្មាអញជាអ្នកបាននូវចេតោសមថៈ ខាងក្នុង សន្តានឬហ្ន៎ អាត្មាអញជាអ្នកមិនបាននូវចេតោសមថៈ ខាងក្នុងសន្តានឬហ្ន៎ អាត្មាអញជាអ្នកបានអធិប្បញ្ញាធម្មវិបស្សនាឬហ្ន៎ អាត្មាអញជាអ្នកមិនបាន អធិប្បញ្ញាធម្មវិបស្សនាឬហ្ន៎ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណាដឹង យ៉ាងនេះថា អាត្មាអញបានចេតោសមថៈខាងក្នុងសន្តាន តែមិនបានអធិប្បញ្ញាធម្មវិបស្សនាទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរឋិតនៅក្នុងចេតោ- សមថៈខាងក្នុងសន្តានហើយ ធ្វើព្យាយាមក្នុងអធិប្បញ្ញាធម្មវិបស្សនា ។ លុះ សម័យខាងក្រោយមក ភិក្ខុនោះ ក៏បាននូវចេតោសមថៈខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុពិចារណា រមែងដឹងយ៉