អដ្ឋកថា បរិហានសូត្រ

ក្បាលទី 31 · ទំព័រ 515

ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ទទួលថេរវាចារបស់ព្រះសារី បុត្តដ៏មានអាយុថា អាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលពាក្យ នេះថា ម្នាលអាវុសោទាំងឡាយ អ្នកផងតែងនិយាយថា បុគ្គលមានធម៌សាបសូន្យ បុគ្គលមានធម៌សាបសូន្យដូច្នេះ ម្នាលអាវុសោទាំងឡាយ អ្នកផងតែង និយាយថា បុគ្គលមានធម៌មិនសាបសូន្យ បុគ្គលមានធម៌មិនសាបសូន្យដូច្នេះ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលមានធម៌សាបសូន្យ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ហើយ ដោយបរិយាយដូចម្តេច ចំណែកខាងបុគ្គលមានធម៌មិនសាបសូន្យ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហើយ ដោយបរិយាយដូចម្តេច ។ ពួកភិក្ខុ តបថា ម្នាលអាវុសោទាំងឡាយ យើងទាំងឡាយមកអំពីចម្ងាយ ដើម្បីដឹងនូវ សេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះសារីបុត្តដ៏មានអាយុ សូមព្រះសារីបុត្ត ដ៏មានអាយុ សម្តែងនូវសេចក្តីនៃភាសិតនោះឲ្យទាន ពួកភិក្ខុបានស្តាប់ ព្រះសារី បុត្តដ៏មានអាយុហើយ នឹងចងចាំបាន ។ ម្នាលអាវុសោទាំងឡាយ បើ ដូច្នោះ អ្នកទាំងឡាយចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ ខ្ញុំនឹង សម្តែង ។ ពួកភិក្ខុទាំងនោះ ទទួលថេរវាចារបស់ព្រះសារីបុត្តដ៏មានអាយុថា ករុណាអាវុសោ យ៉ាងនេះ ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលពាក្យនេះ ថា ម្នាលអាវុសោទាំងឡាយ បុគ្គលដែលមានធម៌សាបសូន្យ ដែលព្រះដ៏មាន ព្រះភាគទ្រង់ត្រាស់ហើយ ដោយបរិយាយដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានស្តាប់ធម៌ ដែលខ្លួនមិនធ្លាប់បានស្តាប់ផង ធម៌ ទាំងឡាយដែលភិក្ខុនោះ ធ្លាប់បានស្តាប់ហើយ ក៏ដល់នូវការភ្លេចភ្លាំងទៅផង មួយទៀត ធម៌ទាំងឡាយណាដែលភិក្ខុនោះ ធ្លាប់ព