អដ្ឋកថា បឋមសញ្ញាសូត្រ
ម្នាលភិក្ខុទាំងឡាយ សញ្ញានេះមាន ១០ ប្រការ ដែលបុគ្គល បានចម្រើន បានធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅកាន់អមតៈ មានអមតៈជាបរិយោសាន ។ សញ្ញា ១០ តើដូចម្តេច ខ្លះ ។ គឺអសុភសញ្ញា ( សម្គាល់ថាមិនស្អាត ) ១ មរណសញ្ញា ( សម្គាល់ ក្នុងសេចក្តីស្លាប់ ) ១ អាហារេបដិកូលសញ្ញា ( សម្គាល់ថាគួរខ្ពើមរអើម ក្នុងអាហារ ) ១ សព្វលោកេ អនភិរតសញ្ញា ( សេចក្តីសម្គាល់ថាមិនគួរ ត្រេកអរក្នុងលោកទាំងអស់ ) ១ អនិច្ចសញ្ញា ( សម្គាល់ថាមិនទៀង ) ១ អនិច្ចេទុក្ខសញ្ញា ( សម្គាល់ថាជាទុក្ខក្នុងរបស់មិនទៀង ) ១ ទុក្ខេអនត្តសញ្ញា ( សម្គាល់ថាមិនមែនខ្លួនក្នុងរបស់ដែលជាទុក្ខ ) ១ បហានសញ្ញា ( សម្គាល់ថាគួរលះបង់ ) ១ វិរាគសញ្ញា ( សម្គាល់ការប្រាសចាកតម្រេក ) ១ និរោធសញ្ញា ( សម្គាល់ការរលត់ ) ១ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ទាំង ១០ នេះឯង ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ មានផល មានអានិសង្សច្រើន ឈមទៅកាន់អមតៈ មានអមតៈជាបរិយោសាន ។