អដ្ឋកថា ទុតិយសញ្ញាសូត្រ

ក្បាលទី 31 · ទំព័រ 522

ក្នុងបឋមសញ្ញាសូត្រទី ៦ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញានេះមាន ១០ ប្រការ ដែលបុគ្គល បានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅកាន់អមតៈ មានអមតៈជាបរិយោសាន ។ សញ្ញា ១០ តើដូចម្តេច ខ្លះ ។ គឺអនិច្ចសញ្ញា ១ អនត្តសញ្ញា ១ មរណសញ្ញា ១ អាហារេបដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អដ្ឋិកសញ្ញា ( សម្គាល់អសុភ ដែលមានតែរាងឆ្អឹង ) ១ បុឡុវកសញ្ញា ( សម្គាល់អសុភដែលមានដង្កូវចុះ ) ១ វិនីលកសញ្ញា ( សម្គាល់អសុភដែលមានពណ៌ខៀវ ) ១ វិច្ឆិទ្ទកសញ្ញា ( សម្គាល់អសុភដែលដាច់ជាកំណាត់ ) ១ ឧទ្ធុមាតកសញ្ញា ( សម្គាល់ អសុភដែលហើមប៉ោង ) ១ ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ១០ យ៉ាងនេះ ឯង ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ មានផលច្រើន មាន អានិសង្សច្រើន ឈមទៅកាន់អមតៈ មានអមតៈជាបរិយោសាន ។