អដ្ឋកថា មូលសូត្រ
ក្នុងទុតិយសញ្ញាសូត្រទី ៧ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរ្ថិយបរិព្វាជកសួរយ៉ាង នេះថា ម្នាលអាវុសោ ពួកធម៌ទាំងអស់ មានអ្វីជាបឫសគល់ ពួកធម៌ទាំងអស់ មានអ្វីជាដែនកើត ពួកធម៌ទាំងអស់មានអ្វីជាទីប្រជុំកើត ពួកធម៌ទាំងអស់មាន អ្វីជាទីប្រជុំចុះ ពួកធម៌ទាំងអស់មានអ្វីជាប្រធាន ពួកធម៌ទាំងអស់មានអ្វីជាធំ ពួកធម៌ទាំងអស់មានអ្វីជាគ្រឿងវិសេស ពួកធម៌ទាំងអស់មានអ្វីជាខ្លឹម ពួកធម៌ ទាំងអស់មានអ្វីជាគ្រឿងឈមទៅរក ពួកធម៌ទាំងអស់មានអ្វីជាបរិយោសាន ម្នាលភិក្ខុទាំងឡាយ កាលបើត្រូវពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះសួរយ៉ាងនេះ តើអ្នកទាំងឡាយ គប្បីដោះស្រាយដូចម្តេច ។ ពួកភិក្ខុក្រាបទូលថា បពិត្រ ព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយមានព្រះដ៏មានព្រះភាគជាបឫសគល់ មានព្រះ ដ៏មានព្រះភាគជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគជាទីពឹងនៃយើងទាំងឡាយ ស្រាប់ហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគសម្តែងនូវសេចក្តី នៃភាសិតនេះ ភិក្ខុទាំងឡាយបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ ហើយ នឹងចងចាំបាន ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរ ស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសម្តែង ។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏ មានព្រះភាគបានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកអន្យតិរ្ថិយបរិព្វាជកសួរយ៉ាងនេះថា ម្នាលអាវុសោ ពួកធម៌ទាំងអស់ មានអ្វីជាបឫសគល់ ពួកធម៌ទាំងអស់ មានអ្វីជាដែនកើត ពួកធម៌ទាំងអស់ មានអ្វីជាទីប្រជុំ កើត ពួកធម៌ទាំងអស់មាន អ្វីជាទីប្រជុំចុះ ពួកធម៌ទាំងអស់មានអ្វីជាប្រធាន ពួកធម៌ទាំងអស់ ម