បព្វជិតសូត្រ និងអដ្ឋកថា
ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ ភិក្ខុ គប្បីសិក្សាយ៉ាងនេះថា ចិត្តយើងនឹងសន្សំដោយសមគួរដល់បព្វជ្ជាផង អកុសល់ធម៌ដ៏លាមកដែលកើតឡើងហើយ ក៏នឹងមិនគ្របសង្កត់ចិត្តផង ចិត្តយើង សន្សំក្នុងអនិច្ចសញ្ញាផង ចិត្តយើងនឹងសន្សំក្នុងអនត្តសញ្ញាផង ចិត្តយើងនឹង សន្សំក្នុងអសុភសញ្ញាផង ចិត្តយើងនឹងសន្សំក្នុងអាទីនវសញ្ញាផង ចិត្តយើង នឹងសន្សំក្នុងសញ្ញានោះ ព្រោះដឹងនូវសុចរិត និងទុច្ចរិតនៃសត្វលោកផង ចិត្ត យើងនឹងសន្សំក្នុងសញ្ញានោះ ព្រោះដឹងនូវសេចក្តីចម្រើន និងសេចក្តីវិនាស នៃសត្វលោកផង ចិត្តយើងនឹងសន្សំក្នុងសញ្ញានោះ ព្រោះដឹងការប្រជុំកើត និងសាបសូន្យទៅ នៃសត្វលោកផង ចិត្តយើងនឹងសន្សំក្នុងបហានសញ្ញាផង ចិត្តយើងនឹងសន្សំក្នុងវិរាគសញ្ញាផង ចិត្តយើងនឹងសន្សំក្នុងនិរោធសញ្ញាផង ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើចិត្តដែលភិក្ខុសន្សំហើយ ដោយសមគួរដល់បព្វជ្ជាផង ពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ក៏មិនគ្របសង្កត់ចិត្តផង ចិត្ត ដែលភិក្ខុសន្សំហើយក្នុងអនិច្ចសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងអនត្តសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយក្នុងអសុភសញ្ញាផង ចិត្តដែលភិក្ខុសន្សំ ហើយក្នុងអាទីនវសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយក្នុងសញ្ញានោះ ព្រោះ ដឹងនូវសុចរិត និងទុច្ចរិតរបស់សត្វលោកផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុង សញ្ញានោះ ព្រោះដឹងនូវសេចក្តីចម្រើន និងវិនាសរបស់សត្វលោកផង ចិត្ត ដែលភិក្ខុសន្សំហើយក្នុងសញ្ញានោះ ព្រោះដឹងនូវការប្រជុំកើត និងសាបសូន្យ របស់សត្វលោកផង ចិត្តដែលភិក្ខុសន្សំហើយក្នុងបហានសញ្ញាផង ចិត្តដែល ភិក្ខុសន្សំហើយក្នុងវិ