អដ្ឋកថាអាពាធសូត្រ ្ប សូត្រនេះមានឈ្មោះ ២ ្ទ

ក្បាលទី 31 · ទំព័រ 536

គប្បីជ្រាបវិនិច្ឆ័យក្នុងអាពាធសូត្រទី ១០ ដូចតទៅនេះ បទថា អនុកម្បំ ឧបទាយ បានដល់ ទ្រង់អាស្រ័យសេចក្តីករុណាក្នុងព្រះគិរិមានន្ទត្ថេរ ។ គប្បីជ្រាបរោគទាំងឡាយ មានរោគភ្នែកជាដើម ដោយអំណាច វត្ថុ ។ ពិតហើយ ធម្មតាបុគ្គលកើតសេចក្តីជ្រះថ្លាហើយ មិនមានរោគ ។ បទថា កណ្ណរោគោ បានដល់ រោគត្រចៀកខាងក្រៅ ។ បទថា បិនាសោ បានដល់ រោគច្រមុះខាងក្រៅ ។ បទថា រខសា បានដល់ រោគ ក្នុងទីដែល ប្រើក្រចកអេះ ។ បទថា បិត្តសមុដ្ឋានា បានដល់ អាពាធដែលកើតអំពី ប្រមាត់ ។ បានឮថា អាពាធទាំងនោះមាន ៣២ យ៉ាង ។ សូម្បីក្នុងអាពាធ ដែលមានសេម្ញៈជាសមុដ្ឋាន ក៏មានន័យដូចគ្នា ។ បទថា ឧតុបរិណាមជា បានដល់ រោគដែលកើតដោយក្តៅខ្លាំង ត្រជាក់ខ្លាំង ព្រោះរដូវប្រែប្រួល ។ បទថា វិសមបរិហារជា បានដល់ អាពាធដែលកើតដោយការបរិហារ ឥរិយាបថមិនស្មើ មានឈរ ឬអង្គុយយូរពេកជាដើម ។ បទថា ឱបក្កមិកា បានដល់ អាពាធដែលកើតឡើងដោយសេចក្តីព្យាយាមបៀតបៀនរបស់អ្នកដទៃ មានការកាប់ ចាក់ ការចងជាដើម ។ បទថា កម្មវិបកជា បានដល់ អាពាធដែលកើតអំពីវិបាករបស់កម្មដ៏មានកម្លាំង ។ បទថា សន្តំ បានដល់ គុណជាតដែលឈ្មោះថា សន្ត ព្រោះកិលេស មានរាគៈជាដើមស្ងប់ ។ ឈ្មោះថា បណីតំ ព្រោះអត្ថថា មិនក្តៅក្រហាយ ។ ពាក្យដ៏សេស ក្នុងទី គ្រប់អន្លើ មានអត្ថងាយយល់ហើយ ។