អដ្ឋកថា យមកវគ្គ អវិជ្ជាសូត្រ
ម្នាលភិក្ខុទាំងឡាយ ទីបំផុតខាងដើមរបស់អវិជ្ជាមិនប្រាកដទេ អវិជ្ជាមិនមានក្នុងកាលមុន អំពីកាលនេះ ឬថា កើតឡើងក្នុងខាងក្រោយ ឡើយ ហេតុនោះ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អវិជ្ជានេះ តថាគតពោល យ៉ាងនេះ តែថា អវិជ្ជារមែងប្រាកដព្រោះមានរបស់នេះជាបច្ច័យ ។ ម្នាល ភិក្ខុទាំងឡាយ តថាគតពោលថា អវិជ្ជាប្រាកដដោយអាហារ មិនបានពោល ថា អវិជ្ជាឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់អវិជ្ជា ។ គប្បីឆ្លើយថា នីវរណៈ ៥ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា នីវរណៈ ៥ ប្រកបដោយ អាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់ នីវរណៈ ៥ ។ គប្បីឆ្លើយថា ទុច្ចរិត ៣ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោល ថា ទុច្ចរិត ៣ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វី ជាអាហាររបស់ទុច្ចរិត ៣ ។ គប្បីឆ្លើយថា ការមិនសង្រួមឥន្ទ្រិយ ។ ម្នាល ភិក្ខុទាំងឡាយ តថាគតពោលថា ការមិនសង្រួមឥន្ទ្រិយ ប្រកបដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់ការមិនសង្រួម ឥន្ទ្រិយ ។ គប្បីឆ្លើយថា ការមិនមានសតិ មិនមានសម្បជញ្ញៈ ។ ម្នាលភិក្ខុ ទាំងឡាយ តថាគតពោលថា ការមិនមានសតិ មិនមានសម្បជញ្ញៈ ប្រកប ដោយអាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់ការ មិនមានសតិ មិនមានសម្បជញ្ញៈ ។ គប្បីឆ្លើយថា អយោនិសោមនសិការ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អយោនិសោមនសិការប្រកបដោយ អាហារ មិនបានពោលថា ឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់អយ្យោនិសោមនសិការ ។ គប្បីឆ្លើយថា អស្សទ្ធិយៈ ( សេចក្តីមិនជឿ ) ។