តណ្ញាសូត្រ

ក្បាលទី 31 · ទំព័រ 545

ម្នាលភិក្ខុទាំងឡាយ ទីបំផុតខាងដើមរបស់ភវតណ្ហាមិនប្រាកដ ទេ ភវតណ្ហា ( សេចក្តីប្រាថ្នាក្នុងភព ) មិនមានក្នុងកាលមុន អំពីកាលនេះ ឬថា កើតឡើងក្នុងខាងក្រោយឡើយ ហេតុនោះ ម្នាលភិក្ខុទាំងឡាយ ក៏ពាក្យ ថា ភវតណ្ហានេះ តថាគតពោលយ៉ាងនេះ តែថា ភវតណ្ញារមែងប្រាកដព្រោះ មានរបស់នេះជាបច្ច័យ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ភវតណ្ហា ប្រកបដោយអាហារ មិនបានពោលថាឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់ ភវតណ្ហា ។ គប្បីឆ្លើយថា អវិជ្ជា ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អវិជ្ជាប្រកបដោយអាហារ មិនបានពោលថាឥតអាហារទេ ។ ចុះអ្វីជាអាហារ របស់អវិជ្ជា ។ គប្បីឆ្លើយថា នីវរណៈ ៥ ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា នីវរណៈ ៥ ប្រកបដោយអាហារ មិនបានពោលថាឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់នីវរណៈ ៥ ។ គប្បីឆ្លើយថា ទុច្ចរិត ៣ ។ ម្នាលភិក្ខុ ទាំងឡាយ តថាគតពោលថា ទុច្ចរិត ៣ ប្រកបដោយអាហារ មិនបានពោល ថាឥតអាហារទេ ។ ចុះអ្វីជាអាហាររបស់ទុច្ចរិត ៣ ។ គប្បីឆ្លើយថា ការមិន សង្រួមឥន្ទ្រិយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការមិនសង្រួម ឥន្ទ្រិយប្រកបដោយអាហារ មិនបានពោលថាឥតអាហារទេ ។ ចុះអ្វីជាអាហារ របស់ការមិនសង្រួមឥន្ទ្រិយ ។ គប្បីឆ្លើយថា ការមិនមានសតិ មិនមាន សម្បជញ្ញៈ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការមិនមានសតិ មិន មានសម្បជញ្ញៈប្រកបដោយអាហារ មិនបានពោលថាឥតអាហារទេ ។ ចុះអ្វី ជាអាហាររបស់ការមិនមានសតិ មិនមានសម្បជញ្ញៈ ។ គប្បីឆ្លើយថា អយោនិសោមនសិការ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា អយោនិសោមនសិការប្រកបដោយអាហារ មិនបានពោលថាឥតអាហារទេ ។ ចុះអ្វី ជាអាហាររបស់អយោនិសោមនសិការ ។