និដ្ឋាសូត្រ
ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណានីមួយ ដល់នូវការចូល ចិត្តចំពោះតថាគត បុគ្គលទាំងអស់នោះ ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ។ បណ្តាអ្នកបរិបូណ៌ដោយទិដ្ឋិនោះ បុគ្គល ៥ ពួក សម្រេច ( បរិនិព្វាន ) ក្នុងលោកនេះ បុគ្គល ៥ ពួក លះលោកនេះហើយ ទើបសម្រេច ។ បុគ្គល ៥ ពួក ដែលសម្រេចក្នុងលោកនេះ តើដូចម្តេច ។ គឺសត្តក្ខត្តុំបរមបុគ្គល ១ កោលំកោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ ព្រះអរហន្ត ក្នុងបច្ចុប្បន្ន ១ បុគ្គល ៥ ពួកនេះ មានការសម្រេចក្នុងលោកនេះ ។ បុគ្គល ៥ ពួក ដែលលះលោកនេះហើយសម្រេច តើដូចម្តេច ។ គឺអន្តរាបរិនិព្វាយិបុគ្គល ១ ឧបហច្ចបរិនិព្វាយិបុគ្គល ១ អសង្ខារបរិនិព្វាយិបុគ្គល ១ សសង្ខារបរិនិព្វាយិបុគ្គល ១ ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ បុគ្គល ៥ ពួកន េះ លះលោកនេះហើយ ទើបសម្រេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយណានីមួយ ដល់នូវការចូលចិត្តចំពោះតថាគត ពួកបុគ្គលទាំងអស់នោះ ជាអ្នកបរិបូណ៌ដោយទិដ្ឋិ ។ បណ្តាអ្នកបរិបូណ៌ដោយទិដ្ឋិនោះ បុគ្គល ៥ ពួកន េះ សម្រេចក្នុងលោកនេះ បុគ្គល ៥ ពួកនេះ លះលោកនេះហើយ ទើប សម្រេច ។