អដ្ឋកថានិដ្ឋាសូត្រ
ក្បាលទី 31 · ទំព័រ 553
គប្បីជ្រាបវិនិច្ឆ័យក្នុងនិដ្ឋាសូត្រទី ៣ ដូចតទៅនេះ បទថា និដ្ឋង្គតា បានដល់ អស់សេចក្តីសង្ស័យ ។ បទថា ឥធ និដ្ឋា បានដល់ បរិនិព្វានក្នុងលោកនេះបុណ្ណោះ ។ បទថា ឥធ វិហាយ និដ្ឋា បានដល់ លះលោកនេះហើយ ទៅកាន់ព្រហ្មលោកជាន់សុទ្ធាវាស ។