អវេច្ចសូត្រ

ក្បាលទី 31 · ទំព័រ 553

ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយណានីមួយ ជ្រះថ្លាមិន ញាប់ញ័រចំពោះតថាគត ពួកបុគ្គលទាំងអស់នោះ ជាសោតាបន្ន ជាអ្នកដល់នូវ ដើមខ្សែនៃអរិយមគ្គ ។ បណ្តាសោតាបន្នបុគ្គលទាំងនោះ បុគ្គល ៥ ពួកសម្រេច ក្នុងលោកនេះ បុគ្គល ៥ ពួក លះលោកនេះ ទើបសម្រេច ។ បុគ្គល ៥ ពួក ដែលសម្រេចក្នុងលោកនេះ តើដូចម្តេច ។ គឺសត្តក្ខត្តុំបរមបុគ្គល ១ កោលំកោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ ព្រះអរហន្តក្នុង បច្ចុប្បន្ន ១ បុគ្គល ៥ ពួកនេះ មានការសម្រេចក្នុងលោកនេះ ។ បុគ្គល ៥ ពួក ដែលលះលោកនេះហើយទើបសម្រេច តើដូចម្តេច ។ គឺអន្តរាបរិនិព្វាយិបុគ្គល ១ ឧបហច្ចបរិនិព្វាយិបុគ្គល ១ អសង្ខារបរិនិព្វាយិបុគ្គល ១ សសង្ខារបរិនិព្វាយិបុគ្គល ១ ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ បុគ្គល ៥ ពួកនេះ លះលោកនេះហើយទើបសម្រេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំងឡាយណានីមួយ ជ្រះថ្លាមិនញាប់ញ័រចំពោះតថាគត ពួកបុគ្គលទាំងអស់នោះ ជាសោតាបន្ន ( អ្នកដល់នូវដើមខ្សែនៃអរិយមគ្គ ) ។ បណ្តាសោតាបន្នបុគ្គលទាំងនោះ បុគ្គល ៥ ពួកនេះ សម្រេចក្នុងលោកនេះ បុគ្គល ៥ ពួកនេះ លះលោកនេះហើយ ទើបសម្រេច ។ ៥