អដ្ឋកថា បឋមសុខសូត្រ

ក្បាលទី 31 · ទំព័រ 555

សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅនាលកគ្រាមក្នុង ដែនមគធៈ ។ គ្រានោះ បរិព្វាជកឈ្មោះសាមណ្ឌកានិ ចូលទៅរកព្រះសារីបុត្ត ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បានពោលពាក្យរាក់ទាក់ជាមួយនឹងព្រះសារី បុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫក ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះបរិព្វាជកឈ្មោះសាមណ្ឌកានិ អង្គុយ ក្នុងទីសមគួរហើយ បានសួរព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោ សារីបុត្ត អ្វីហ្ន៎ឈ្មោះថា សុខ អ្វីឈ្មោះថា ទុក្ខ ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ ការកើតឡើងហ្នឹងឯង ឈ្មោះថា ទុក្ខ ការមិនកើតឡើង ឈ្មោះថា សុខ ។ ម្នាលអាវុសោ កាលបើមានការកើតឡើង សេចក្តីទុក្ខនេះ រមែងប្រាកដ គឺការត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ ប៉ះត្រូវ នឹងភ្លើង ប៉ះត្រូវនឹងដំបង ប៉ះត្រូវនឹងគ្រឿងស្រស្តាវុធ ញាតិទាំងឡាយក្តី មិត្ត ទាំងឡាយក្តី រមែងជួបជុំប្រសព្វគ្នា បៀតបៀនបុគ្គលនោះ ។ ម្នាលអាវុសោ កាលបើមានការកើតឡើង សេចក្តីទុក្ខនេះ រមែងប្រាកដ ។ ម្នាលអាវុសោ កាលបើមិនមានការកើតឡើង សេចក្តីសុខនេះ រមែងប្រាកដ គឺការមិនមាន ត្រជាក់ មិនមានក្តៅ មិនមានឃ្លាន មិនមានស្រេក មិនមានឧច្ចារៈ មិនមាន បស្សាវៈ មិនមានប៉ះត្រូវនឹងភ្លើង មិនមានប៉ះត្រូវនឹងដំបង មិនមានប៉ះត្រូវនឹង គ្រឿងស្រស្តាវុធ ឬញាតិទាំងឡាយក្តី មិត្តទាំងឡាយក្តី មិនជួបជុំប្រសព្វគ្នា