អដ្ឋកថា ទុតិយសុខសូត្រ

ក្បាលទី 31 · ទំព័រ 556

បឋមសុខសូត្រទី ៥ សាមណ្ឌកានិបរិព្វាជកសួរព្រះសារីបុត្រ ដល់ សុខ ទុក្ខ ដែលមានវដ្តៈជាមូល ។ សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ នៅក្នុងនាលកគ្រាមក្នុង ដែនមគធៈ ។ គ្រានោះ បរិព្វាជកឈ្មោះសាមណ្ឌកានិ ចូលទៅរកព្រះសារីបុត្ត ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យ ដែលគួររពឫកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះបរិព្វាជកឈ្មោះសាមណ្ឌកានិ អង្គុយក្នុងទីដ៏សមគួរហើយ បានសួរព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត អ្វីហ្ន៎ឈ្មោះថា សុខ អ្វីឈ្មោះថា ទុក្ខ ក្នុងធម្មវិន័យនេះ ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ សេចក្តីមិនត្រេកអរនេះឯង ឈ្មោះថា ទុក្ខ សេចក្តីត្រេកអរ ឈ្មោះថា សុខ ក្នុងធម្មវិន័យនេះ ។ ម្នាលអាវុសោ កាលបើមិនមានសេចក្តីត្រេកអរ សេចក្តីទុក្ខនេះ រមែងប្រាកដ គឺបុគ្គលកាល ដើរទៅក្តី រមែងមិនបានសេចក្តីសុខ ជាទីត្រេកអរ ឈរនៅក្តី… អង្គុយនៅក្តី… ដេកនៅក្តី… នៅក្នុងស្រុកក្តី… នៅក្នុងព្រៃក្តី… នៅជិតគល់ឈើក្តី… នៅក្នុង ផ្ទះស្ងាត់ក្តី… នៅក្នុងទីវាលក្តី… នៅក្នុងកណ្តាលភិក្ខុក្តី ក៏រមែងមិនបានសេចក្តី សុខ ជាទីត្រេកអរឡើយ ។ ម្នាលអាវុសោ កាលបើមិនមានសេចក្តីត្រេកអរ សេចក្តីទុក្ខនេះ រមែងប្រាកដ ។ ម្នាលអាវុសោ កាលបើមានសេចក្តីត្រេកអរ សេចក្តីសុខនេះ រមែងប្រាកដ គឺបុគ្គលកាលដើរទៅ ក៏បានប្រសព្វសេចក្តី សុខ ជាទីត្រេកអរ ឈរក្តី… អង្គុយក្តី… ដេកក្តី… នៅក្នុងស្រុកក្តី… នៅក្នុង ព្រៃក្តី… នៅជិតគល់ឈើក្តី… នៅក្នុងផ្ទះស្ងាត់ក្តី… នៅទីវាលក្តី… នៅ កណ្តាលភិក្ខុក្តី… រមែងបានប្រសព្វសេចក្ត