បឋមនឡកបានសូត្រជាដើម
ទុតិយសុខសូត្រទី ៦ សាមណ្ឌកានិបរិព្វាជក សួរព្រះសារី បុត្រដល់ សុខ ទុក្ខ ដែលមានសាសនាជាមូល ។ បឋមនឡកបនសូត្រទី ៧ ជាដើម សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងកោសលជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ស្តេចឆ្ពោះទៅកាន់និគម ឈ្មោះនឡកបានៈ របស់អ្នកដែនកោសល ។ ក្នុងទីនោះ បានឮថា ព្រះដ៏មាន ព្រះភាគ ទ្រង់គង់ក្នុងព្រៃចារ ទៀបស្រុកឈ្មោះនឡកបានៈ ។ សម័យនោះ ឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោមហើយ ទ្រង់គង់ក្នុងឧបោសថ ថ្ងៃនោះ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុឲ្យកាន់យក ឲ្យ អាចហាន ឲ្យរីករាយ ដោយធម្មីកថាអស់វេលាយប់ជ្រៅ ទ្រង់រមិលមើល ភិក្ខុសង្ឃ ដែលអង្គុយនៅស្ងប់ស្ងៀម ហើយក៏ត្រាស់នឹងព្រះសារីបុត្តដ៏មាន អាយុថា ម្នាលសារីបុត្ត ភិក្ខុសង្ឃប្រាសចាកថីនមិទ្ធៈហើយ ម្នាលសារីបុត្ត លោកចូរបំភ្លឺធម្មីកថា ដល់ភិក្ខុទាំងឡាយចុះ តថាគតរួយខ្នង តថាគតនឹង សម្រាកខ្នងបន្តិច ។ ព្រះសារីបុត្តដ៏មានអាយុ ទទួលព្រះពុទ្ធដីកា របស់ព្រះមាន ព្រះភាគថា ព្រះករុណា ព្រះអង្គ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យក្រាលសង្ឃាដីមានជាន់ ៤ ហើយ សម្រេចនូវសីហសេយ្យាសន៍ ផ្អៀងទៅខាងស្តាំ តម្រួតព្រះបាទលើព្រះបាទ មានព្រះសតិ និងសម្បជញ្ញៈ ធ្វើមនសិការនូវឧដ្ឋានសញ្ញា ។ ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុ ទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងអម្បាលនោះ ទទួល ស្តាប់ពាក្យព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ ។ ព្រះសារីបុត្តដ៏ មានអាយុ សម្តែងដូច្នេះថា ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ ទាំងឡាយ របស់បុគ្គលណានីមួយមិនមាន ហិរិមិនមាន… ឱត្តប្បៈមិនមាន… វ