អដ្ឋកថាបឋមនឡកបានសូត្រជាដើម
បឋមនឡកបនសូត្រទី ៧ ជាដើម [ ៦៧-៦៨ ] គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមនឡកបានសូត្រទី ៧ ដូច្នេះ បទថា នឡកបនំ បានដល់ និគមមានឈ្មោះយ៉ាងនេះ ព្រោះក្នុងអតីតកាល ហ្វូងស្វានៅក្នុងឱវាទរបស់ព្រះពោធិសត្វ ប្រើបំពង់ដើមបបុសដើម្បីផឹកទឹក ។ បទថា តុណ្ហីភូតំ តុណ្ហីភូតំ សេចក្តីថា ទ្រង់ឆ្មៀងមើលក្នុងទិសណា ក៏ ទ្រង់ឃើញភិក្ខុសង្ឃនាំគ្នានៅស្ងៀម ក្នុងទិសនោះៗ ។ បទថា អនុវិលោកេត្វា បានដល់ ទ្រង់សម្លឹងមើលអំពីទិសនោះ ។ បទថា បិដ្ឋិ មេ អាគិលាយតិ សេចក្តីថា ហេតុអ្វី ទើបព្រះមានព្រះភាគទ្រង់ចុករោយព្រះ បិដ្ឋិ ។ ព្រោះព្រះមានព្រះភាគ កាលទ្រង់តាំងមហាបធានអស់ ៦ ឆ្នាំ ក៏មាន ទុក្ខតាមព្រះវរកាយជាច្រើន ក្រោយមក កាលទ្រង់ព្រះជរា ទើបទ្រង់កើត រោគចុករួយព្រះបិដ្ឋិ ពិតហើយ អាពាធតូចតាចដែលកើតអំពីព្រះឥរិយាបថ មានការប្រថាប់គង់យូរជាដើម គ្របសង្កត់ព្រះឧបាទិន្នវរកាយមិនបានឡើយ ទ្រង់អាងដល់សេចក្តីនោះ ទើបត្រាស់យ៉ាងនេះ ក៏ដើម្បីធ្វើឱកាសដល់ព្រះថេរៈ ។ បទថា សង្ឃាដឹ បញ្ញាបេត្វា សេចក្តីថា ទ្រង់ក្រាលសង្ឃាដីលើ គ្រែដែលជាកប្បិយ ដែលគេរក្សាក្នុងទីដ៏សមគួរនាចំណែកម្ខាង ។ អដ្ឋកថា បឋមនឡកបនសូត្រទី ៧ ជាដើម ចប់