បឋមវត្ថុកថាសូត្រ

ក្បាលទី 31 · ទំព័រ 569

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុងសម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ត្រឡប់អំពីបិណ្ឌបាតក្នុងបច្ឆាភត្តហើយ ក៏អង្គុយជួបជុំគ្នាក្នុង ឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាច្រើនយ៉ាង គឺនិយាយអំពីស្តេច និយាយ អំពីចោរ និយាយអំពីអាមាត្យធំ និយាយអំពីសេនាទាហាន និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីម្ហូបចំណី និយាយអំពីទឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីផ្កាកម្រង និយាយអំពីគ្រឿងក្រអូប និយាយ អំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយ អំពីនគរ និយាយអំពីជនបទ និយាយអំព្រីស្តី និយាយអំពីយោធាដែលក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីញាតិដែលចែក ឋានទៅកាន់បរលោក និយាយអំពីពាក្យដែលឥតប្រយោជន៍ មានសភាព ផ្សេងៗ និយាយអំពីលោក និយាយអំពីរឿងជីកសមុទ្រ និយាយអំពីសេចក្តី ចម្រើន និងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍ ។ លំដាប់នោះ ព្រះដ៏ មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំក្នុងសាយ័ណ្ហសម័យហើយ ស្តេចចូលទៅកាន់ ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈដែលគេ ក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគទ្រង់គង់ស្រេចហើយ ទើបត្រាស់សួរ ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលអម្បាញ់មិញនេះ អ្នកទាំង- ឡាយប្រជុំគ្នាដោយកថាដូចម្តេចហ្ន៎ ម្យ៉ាងទៀត អន្តរាកថាដូចម្តេចហ្ន៎ ដែល អ្នកទាំងឡាយបញ្ឈប់ទៅ ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ ចម្រើន ក្នុងទីនេះ ពួកខ្ញុំព្រះអង្គត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយជួបជុំគ្នាក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាជាច្រើនយ៉ាង គឺនិយាយ អំពីស្តេ