អដ្ឋកថាអាកង្ខសូត្រ

ក្បាលទី 31 · ទំព័រ 584

គប្បីជ្រាបវិនិច្ឆ័យក្នុងអាកង្ខសូត្រទី ១ នៃអាកង្ខវគ្គទី ៣ ដូចតទៅនេះ បទថា សម្បន្នសីលា បានដល់ ជាអ្នកមានសីលបរិបូណ៌ អធិប្បាយថា ជាអ្នកដល់ព្រមដោយសីល ។ ក្នុងពាក្យថា សម្បន្នសីលា នេះ ភាពជាអ្នកមានសីលបរិបូណ៌ រមែងមានដោយវត្ថុ ២ ប្រការ គឺដោយ ការឃើញទោសនៃសីលវិបត្តិ និងដោយការឃើញគុណនៃសីលសម្បត្តិ ហេតុ ទាំង ២ នោះ ក៏ពោលពិស្តារហើយ ក្នុងគម្ពីរវិសុទ្ធិមគ្គ ។ ក្នុងបទទាំងនោះ បទថា សម្បន្នសីលា ព្រះសុមត្ថេរដែលនៅត្រង់ទីបវិហារ ពោលថា បានឮ ថា ព្រះមានព្រះភាគ ទ្រង់លើកចតុប្បារិសុទ្ធិសីលឡើង ទ្រង់សម្តែងដល់ សីល ដែលសំខាន់ឲ្យពិស្តារក្នុងទីនោះ ដោយបទថា បតិមោក្ខសំវរសំវុតា នេះ ។ ចំណែកព្រះចូឡនាគត្ថេរ ជាអ្នកទ្រទ្រង់ព្រះត្រៃបិដក ដែល អន្តេវាសិករបស់លោកពោលថា សូម្បីក្នុងបទទាំង ២ ព្រះមានព្រះភាគ ក៏ ត្រាស់បាតិមោក្ខសំវរៈ ដ្បិតថា បាតិមោក្ខសំវរៈនោះឯង គឺសីល ចំណែក ៣ ទៀតក៏ជាសីល ហេតុនោះ ទើបពោលថា មិនឃើញ ដ្បិតថា ឈ្មោះថា ឋានៈដែលពោលហើយ មាន រួចពោលថា ត្រឹមតែរក្សាទ្វារ ៦ បុណ្ណោះ ក៏ឈ្មោះថា ឥន្ទ្រិយសំវរសីល ត្រឹមតែធ្វើបច្ច័យឲ្យកើតឡើងដោយធម៌ដោយ ប្រពៃ ក៏ឈ្មោះថា អាជីវបារិសុទ្ធិសីល ។ ត្រឹមតែពិចារណាក្នុងបច្ច័យដែល បានហើយថា នេះមាន រួចបរិភោគ ក៏ឈ្មោះថា បច្ចយសន្និសិទ្ធិសីលដោយត្រ ង់ បាតិមោក្ខសំវរៈបុណ្ណោះ ឈ្មោះថា សីល បាតិមោក្ខសំវរៈរបស់ភិក្ខុ ណាដាច់ហើយ ភិក្ខុនេះមិនគប្បីពោលថា នឹងរក្សាសីលដ៏សេសបាន ដូច បុរសមានក្បាលដាច់ហើយ នឹងរក្សាដៃ-ជើងមិនបាន ចំណែកបាតិមោក្ខសំវរៈរបស់ភិក្ខុណាមិនខូច ភិក្ខុនេះ ក៏អាចធ្វើសីលដ៏សេសឲ្យជាប្រក្រតីបាន ដូចបុរសមានក្បាលមិនដាច់ ក៏រក្សាជីវិតបាន ព្រោះដូ