កណ្តកសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ជាមួយនឹងសាវ័កជាថេរៈច្រើនរូប ដែលមាន ឈ្មោះល្បីល្បាញ គឺព្រះបាលៈដ៏មានអាយុ ១ ព្រះឧបបាលៈដ៏មានអាយុ ១ ព្រះកក្កដៈដ៏មានអាយុ ១ ព្រះកឡិម្ភៈដ៏មានអាយុ ១ ព្រះនិកដៈ ដ៏មាន អាយុ ១ ព្រះកដិស្សហៈដ៏មានអាយុ ១ ព្រមទាំងសាវ័កជាថេរៈ ដែលមាន ឈ្មោះល្បីល្បាញឯទៀតផង ។ សម័យនោះឯង ពួកស្តេចលិច្ឆវីច្រើនអង្គ ដែលមានឈ្មោះល្បីល្បាញ ត្រាច់ទៅដោយយានដ៏ប្រសើរក្រៃលែងតៗ គ្នា មានសំឡេងអឺងកងរំពង បរទៅកាន់ព្រៃមហាវ័ន ដើម្បីជួបព្រះដ៏មានព្រះភាគ ។ គ្រានោះឯង ព្រះថេរៈដ៏មានអាយុទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ពួកស ្តេចលិច្ឆវីមានប្រមាណច្រើនទាំងនេះ ដែលមានឈ្មោះល្បីល្បាញ ត្រាច់ ទៅដោយយានដ៏ប្រសើរក្រៃលែងតៗ គ្នា មានសំឡេងអឺងកងរំពង ចូលទៅកាន់ ព្រៃមហាវ័ន ដើម្បីជួបព្រះដ៏មានព្រះភាគ ឯព្រះដ៏មានព្រះភាគ ទ្រង់ ត្រាស់ថា ឈានមានសំឡេងជាបន្លា បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅ រកព្រៃគោសិង្គសាលវ័ន ហើយយើងទាំងឡាយ គប្បីមានសំឡេងតិច មានការនៅច្រឡូកច្រឡំគ្នាតិច ទើបនៅជាសុខក្នុងទីនោះ បានជាព្រះថេរៈ ដ៏មានអាយុទាំងនោះ ក៏ចូលទៅឯព្រៃគោសិង្គសាលវ័ន ព្រះថេរៈដ៏មានអាយុ ទាំងនោះ មានសំឡេងតិច មានការច្រឡូកច្រឡំគ្នាតិច ហើយនៅជាសុខក្នុង ទីនោះ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាលៈ នៅក្នុងទីណា ភិក្ខុឧបបាលៈ នៅក្នុងទីណា ភិក្ខុកក្កដៈ នៅក្នុងទីណា ភិក្ខុកឡិម្ភៈ នៅក្នុងទីណា ភិក្ខុនិកដៈ នៅក្នុងទីណា ភិក្ខុកដិស្សហៈ នៅក្នុងទីណា ម្នាលភិក្ខុទាំងឡាយ ឯសាវ័កជាថេរៈទាំងនោះ នៅចំទីណាដែរ ។