អដ្ឋកថាកណ្តកសូត្រ
ក្បាលទី 31 · ទំព័រ 593
គប្បីជ្រាបវិនិច្ឆ័យក្នុងកណ្តកសូត្រទី ២ ដូចតទៅនេះ បទថា អភិញ្ញាតេហិ អភិញ្ញាតេហិ បានដល់ ដែលបុគ្គលណាម្នាក់ក៏ស្គាល់ គឺ ប្រាកដហើយ ដូចព្រះចន្ទពេញវង់ ដូចព្រះអាទិត្យកណ្តាលលម្អ ។ ក្នុងពាក្យ ថា បរម្បរាយ នេះ ចំណែកខាងក្រោយ ហៅថា បរ ចំណែកខាងមុខ ហៅថា បុរា ។ អធិប្បាយថា បរិវារចំនួនច្រើនដែលស្ទុះទៅខាងមុខ និង ដែលជាប់ទៅតាមខាងក្រោយ ។ បទថា កណ្តកា បានដល់ ឈ្មោះថា បន្លា ព្រោះអត្ថថា ជង់ មុត ។ បទថា វិសូកទស្សនំ បានដល់ មើលការលេង ដែលជាបដិលោម ដែលជាសត្រូវ ។ បទថា មាតុគ្គាមូបចារោ បានដល់ ជាអ្នកត្រាច់ទៅជិតមាតុគ្រាម ។