វឌ្ឍិសូត្រ

ក្បាលទី 31 · ទំព័រ 597

ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក កាលចម្រើនដោយសេចក្តី ១០ យ៉ាង រមែងចម្រើនដោយសេចក្តីចម្រើនដ៏ប្រសើរ ឈ្មោះថា អ្នកកាន់ យកនូវខ្លឹមរបស់កាយផង ជាអ្នកកាន់យកនូវវត្ថុដ៏ប្រសើររបស់កាយ ផង ។ ការចម្រើនដោយសេចក្តីទាំង ១០ យ៉ាង តើដូចម្តេច ។ គឺចម្រើន ដោយស្រែចម្ការ ១ ចម្រើនដោយទ្រព្យ និងស្រូវ ១ ចម្រើនដោយកូន និង ប្រពន្ធ ១ ចម្រើនដោយបុរសជាទាសៈ និងកម្មករ ១ ចំរើនដោយសត្វ មានជើង ៤ ទាំងឡាយ ១ ចម្រើនដោយសទ្ធា ១ ចម្រើនដោយសីល ១ ចម្រើនដោយសុតៈ ១ ចម្រើនដោយចាគៈ ១ ចម្រើនដោយបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កកាលចម្រើនដោយសេចក្តីចម្រើន ១០ យ៉ាង នេះឯង រមែងចម្រើន ដោយសេចក្តីចម្រើនដ៏ប្រសើរ ឈ្មោះថា អ្នកកាន់យក នូវខ្លឹមរបស់កាយផង ជាអ្នកកាន់យកនូវវត្ថុដ៏ប្រសើររបស់កាយផង ។ បុគ្គលណាក្នុងលោកនេះ ចម្រើនដោយទ្រព្យផង ដោយស្រូវ ផង ដោយកូនផង ដោយប្រពន្ធផង ដោយសត្វជើង ៤ ផង បុគ្គលនោះឈ្មោះថា មានភោគៈ មានយស ដែលពួកញាតិ និងមិត្ត ព្រមទាំងស្តេចបូជាហើយ ។ បុគ្គលណាក្នុងលោកនេះ ចម្រើនដោយសទ្ធាផង ដោយសីលផង ដោយបញ្ញាផង ដោយ ចាគៈផង ដោយសុតៈទាំងពីរផង បុគ្គលបែបនោះ ហៅថា សប្បុរស ជាអ្នកពិចារណាឃើញច្បាស់ រមែងចម្រើនដោយ ហេតុទាំងពីរ ក្នុងបច្ចុប្បន្ននេះឯង ។ ៥