អដ្ឋកថាវឌ្ឍិសូត្រ
ក្បាលទី 31 · ទំព័រ 598
គប្បីជ្រាបវិនិច្ឆ័យក្នុងវឌ្ឍិសូត្រទី ៤ ដូចតទៅនេះ បទថា អរិយាយ បានដល់ មិនមែនរបស់បុថុជ្ជន ។ ពាក្យនេះ ត្រាស់ក៏ព្រោះ លាយឡំដោយធម៌ទាំងឡាយ មានសីលជាដើម ។ បទថា សារាទាយី ច ហោតិ វរាទាយី សេចក្តីថា រមែងជាបុគ្គលទាញបាននូវសារៈ និងចំណែក ប្រសើរ ។ អធិប្បាយថា រមែងប្រកាន់នូវសារៈរបស់កាយ និងចំណែក ប្រសើររបស់កាយនោះ ។