កាកសូត្រ

ក្បាលទី 31 · ទំព័រ 621

សុត្តន្តបិដក អង្គុត្តរនិកាយ ទសកនិបាត មនោរថបូរណី អដ្ឋកថា អាកង្ខវគ្គទី ៣ ៦២ ហើយ ទើបគួរដើម្បីលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន ។ កាលបើបុគ្គលនោះ លះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈហើយ ទើបគួរដើម្បីលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន ។ ៥ ក្នុងអភព្វសូត្រទី ៦ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ក្អែកប្រកបដោយអសទ្ធម្ម ១០ យ៉ាង ។ ប្រកបដោយអសទ្ធម្មទាំង ១០ យ៉ាង តើដូចម្តេច ។ គឺជាសត្វកម្ចាត់បង់ ( នូវគុណ ) ១ ក្រអឺតក្រអោង ១ មានសេចក្តីរវះរវាម ១ ស៊ីច្រើន ១ អាក្រក់ ១ មិនមានសេចក្តីករុណា ១ មានកម្លាំងថយ ១ មានសំឡេងគ្រាវ ១ មានស្មារតីវង្វេង ១ ធ្វើនូវសេចក្តីសន្សំ ១ ។ ម្នាលភិក្ខុទាំងឡាយ ក្អែក ប្រកបដោយអសទ្ធម្ម ១០ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប ប្រកបដោយអសទ្ធម្ម ១០ យ៉ាង ក៏យ៉ាងនោះដែរ ។ ប្រកបដោយអសទ្ធម្ម ១០ យ៉ាង តើដូចម្តេច ។ គឺជាអ្នកកម្ចាត់បង់ ( នូវគុណ ) ១ ជាអ្នកក្រអឺត ក្រអោង ១ ជាអ្នកមានសេចក្តីរវះរវាម ១ ជាអ្នកស៊ីច្រើន ១ ជាមនុស្ស អាក្រក់ ១ ជាអ្នកមិនមានសេចក្តីករុណា ១ ជាអ្នកមានកម្លាំងថយ ១ ជា អ្នកមានសំឡេងអាក្រក់ ១ ជាអ្នកមានស្មារតីវង្វេង ១ ជាអ្នកធ្វើនូវសេចក្តី សន្សំ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប ប្រកបដោយអសទ្ធម្ម ១០ យ៉ាង យ៉ាងនេះឯង ។ ៥