អដ្ឋកថាកាកសូត្រ

ក្បាលទី 31 · ទំព័រ 622

គប្បីជ្រាបវិនិច្ឆ័យក្នុងកាកសូត្រទី ៧ ដូចតទៅនេះ បទថា ធំសី បានដល់ អ្នកកម្ចាត់គុណ មិនអើពើដល់គុណរបស់បុគ្គលណា សូម្បីបុគ្គល នោះយកដៃចាប់ ក៏រលាស់ចេញ គង់បន្ទោបង់ឧច្ចារៈស្រោចលើក្បាល ។ បទថា បគព្ភោ បានដល់ ប្រកបដោយការឆ្គាំឆ្គង ឥតខ្មាស ។ តណ្ហា លោក ហៅថា តិនតិណ ក្នុងបទថា តិន្តិណោ ប្រកបដោយការចង់បាននោះ ឬ ច្រើនដោយការរង្កៀស ។ បទថា លុទ្ទោ ប្រែថា គ្រោតគ្រាត ។ បទថា