និគ្គណ្ឋសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 623

អការុណិកោ ប្រែថា ឥតករុណា ។ បទថា ទុព្វលោ បានដល់ មិនមាន កម្លាំង គឺមានកម្លាំងតិច ។ បទថា ឱរវិតា បានដល់ ហើរផង យំផង ។ បទថា នេចយិកោ បានដល់ ធ្វើការសន្សំ ។ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថប្រកបដោយអសទ្ធម្ម ១០ យ៉ាង ។ ប្រកបដោយអសទ្ធម្ម ១០ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមិនមានសទ្ធា ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជាអ្នកទ្រុស្តសីល ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមិនមានហិរិ ១ ម្នាលភិក្ខុទាំងឡាយ ពួកន ិគ្រន្ថមិនមានឱត្តប្បៈ ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជាអ្នកមានអសប្បុរសជា មិត្ត ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជាអ្នកតម្កើងខ្លួនឯង ហើយបង្អាប់ បុគ្គលដទៃ ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជាអ្នកស្ទាបអង្អែលក្នុងទិដ្ឋិ របស់ខ្លួន ជាអ្នកប្រកាន់មាំ ជាអ្នកលះបង់នូវអំពើដែលខ្លួនប្រកាន់បានដោយ កម្រ ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជាអ្នកកុហក ១ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ ជាអ្នកមានសេចក្តីប្រាថ្នាដ៏លាមក ១ ម្នាលភិក្ខុទាំងឡាយ ពួកន ិគ្រន្ថ ជាអ្នកមានទិដ្ឋិខុស ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ ប្រកបដោយ អសទ្ធម្ម ១០ យ៉ាងនេះឯង ។ ៥ ក្នុងនិគណ្ឋសូត្រទី ៨ មានអត្ថងាយយល់ហើយ ។