អាឃាតវត្ថុសូត្រ
ម្នាលភិក្ខុទាំងឡាយ អាឃាតវត្ថុ ( ហេតុនៃគំនុំ ) នេះមាន ១០ យ៉ាង ។ អាឃាតវត្ថុទាំង ១០ តើដូចម្តេច ។ គឺបុគ្គលចងគំនុំ ដោយ គិតថា ជនឯណោះបានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញហើយ ១ ចងគំនុំ ដោយគិតថា ជនឯណោះកំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះនឹងប្រព្រឹត្តនូវអំពើមិន ជាប្រយោជន៍ដល់អាត្មាអញ ១ ចងគំនុំដោយគិតថា ជនឯណោះបានប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ហើយ … ១ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ … ១ នឹងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ ១ ចងគំនុំដោយគិតថា ជនឯណោះបានប្រព្រឹត្តនូវ អំពើជាប្រយោជន៍ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តដល់អាត្មាអញ ហើយ … ១ កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ … ១ នឹងប្រព្រឹត្តនូវអំពើ ជាប្រយោជន៍ ១ ក្រោធក្នុងទីដែលមិនគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ អាឃាតវត្ថុមាន ១០ យ៉ាងនេះឯង ។ ៥