អដ្ឋកថាអាឃាតវត្ថុសូត្រ

ក្បាលទី 31 · ទំព័រ 625

គប្បីជ្រាបវិនិច្ឆ័យក្នុងអាឃាតវត្ថុសូត្រទី ៩ ដូចតទៅនេះ បទថា អដ្ឋានេ បានដល់ ក្នុងទីមិនមែនហេតុ ពិតហើយ ហេតុជាដើមថា បុគ្គលនោះ បានប្រព្រឹត្តនូវវត្ថុដែលមិនជាប្រយោជន៍ដល់អញ គប្បីមានក្នុង ការប្រព្រឹត្តទៅនៃវត្ថុដែលមានចិត្ត ឬក្នុងវត្ថុដែលមិនមានចិត្តជាដើមថា ដង្គត់ ឈើ ដុំថ្ម រមែងមិនមាន ព្រោះដូច្នោះ អាឃាតក្នុងរបស់ទាំងនេះ ទើប ឈ្មោះថា អាឃាតក្នុងទីមិនមានហេតុ ពាក្យដ៏សេសក្នុងទីគ្រប់អន្លើ មានអត្ថ ងាយយល់ហើយ ។