អាឃាតបដិវិនយសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 626

ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យ ( ការកម្ចាត់បង់នូវ គំនុំ ) នេះមាន ១០ យ៉ាង ។ អាឃាតប្បដិវិន័យទាំង ១០ យ៉ាង តើដូចម្តេច ។ គឺបុគ្គលកម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះបានប្រព្រឹត្តនូវ អំពើមិនជាប្រយោជន៍ដល់អាត្មាអញហើយ អាត្មាអញគប្បីបាននូវអំពើមិនជា ប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា ១ កម្ចាត់បង់នូវគំនុំ ដោយគិតថា ជន ឯណោះកំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ អាត្មាអញគប្បី បាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា ១ កម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះនឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ អាត្មាអញគប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា ១ កម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះបានប្រព្រឹត្តអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ជាទីគាប់ចិត្តរបស់អាត្មាអញហើយ … ១ កំពុង ប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ … ១ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ អាត្មាអញគប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា ១ កម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះបានប្រព្រឹត្តនូវអំពើជ្រាយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញហើយ … ១ កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ … ១ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ អាត្មាអញគប្បីបាននូវអំពើជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា ១ មិន ក្រោធក្នុងទីមិនគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យមាន ១០ យ៉ាងនេះឯង ។ អាកង្ខវគ្គទី ៣ ចប់ ឧទ្ទាននៃអាកង្ខវគ្គនោះ គឺ និយាយអំពីសេចក្តីប្រាថ្នា ១ អំពីធម៌ជាបន្លា ១ អំពីធម៌ ជាទីប្រាថ្នា ១ អំពីសេចក្តីចម្រើន ១ អំពីមិគសាលាឧប