អាហុនសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 628

សម័យមួយ ព្រះដ៏មានព្រះភាគ គង់ក្បែរឆ្នេរស្រះឈ្មោះគគ្គរា ជិតក្រុងចម្បា ។ គ្រានោះ ព្រះវាហុនៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុង ទីសមគួរ ។ លុះព្រះវាហុនៈដ៏មានអាយុអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំ ទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះតថាគត មានព្រះហប្ញទ័យទម្លាយនូវទំនប់ គឺកិលេស តើរលាស់ចេញ ឃ្លាតចេញ រួច ស្រឡះចាកធម៌បុន្មានយ៉ាង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលវាហុនៈ ព្រះតថាគតមានចិត្តទម្លាយនូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ រួច ស្រឡះចាកធម៌ ១០ យ៉ាង ។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ ។ ម្នាលវាហុនៈ ព្រះតថាគតមានចិត្តទម្លាយនូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ រួច ស្រឡះចាករូប ១ ម្នាលវាហុនៈ ចាកវេទនា … ១ ម្នាលវាហុនៈ ចាក សព្ញា … ១ ម្នាលវាហុនៈ ចាកសង្ខារទាំងឡាយ … ១ ម្នាលវាហុនៈ ចាក វិញ្ញាណ … ១ ម្នាលវាហុនៈ ចាកជាតិ … ១ ម្នាលវាហុនៈ ចាកជរា … ១ ម្នាលវាហុនៈ ចាកមរណៈ … ១ ម្នាលវាហុនៈ ចាកទុក្ខទាំងឡាយ … ១ ម្នាលវាហុនៈ ព្រះតថាគតមានចិត្តទម្លាយនូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ រួចស្រឡះចាកកិលេស ១ ។ ម្នាលវាហុនៈ ដូចឧប្បលក្តី ឈូក ក្រហមក្តី ឈូកសក្តី ដែលដុះក្នុងទឹក លូតលាស់ក្នុងទឹក លូតផុតអំពីទឹក មិនជាប់ដោយទឹក យ៉ាងណាមិញ ម្នាលវាហុនៈ ព្រះតថាគតមានចិត្តទម្លាយ នូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ ផុតស្រះឡះហើយ ចាកធម៌ ទាំង ១០ ប្រការនេះ ក៏យ៉ាងនោះដែរ ។