អដ្ឋកថា អានន្ទសូត្រ

ក្បាលទី 31 · ទំព័រ 630

គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុង ទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបព្រះ ដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង មិន មានសទ្ធា នឹងដល់នូវសេចក្តីចម្រើន លូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នក ទ្រុស្តសីល នឹងដល់នូវសេចក្តីចម្រើនលូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នកចេះដឹង តិច នឹងដល់នូវសេចក្តីចម្រើនលូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នក ប្រដៅក្រ នឹងដល់នូវសេចក្តីចម្រើនលូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះឯង ជាអ្នក មានមិត្តអាក្រក់ នឹងដល់នូវសេចក្តីចម្រើនលូតលាស់ធំទូលាយ ក្នុងធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុនោះ ឯង ជាអ្នកខ្ជិលច្រអូស នឹងដល់នូវសេចក្តីចម្រើនលូតលាស់ធំទូលាយ ក្នុង ធម្មវិន័យនេះ ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ ។ ម្នាលអានន្ទ ពាក្យថា ភិក្ខុ នោះឯង ជាអ្នកមានស្មារតីភ្លេចភ្លាំង នឹងដល់នូវសេចក្តីចម្រើនលូតលាស់