អដ្ឋកថា ព្យាករណសូត្រ

ក្បាលទី 31 · ទំព័រ 635

ក្នុងបុណ្ណិយសូត្រទី ៣ បទថា នោ ច បយិរូបសិតា ប្រែថា មិនទំនុកបម្រុង ។ ក្នុងទីនោះ ព្រះមហាមោគ្គល្លានដ៏មានអាយុហៅភិក្ខុទាំងឡាយ មកថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ពាក្យ របស់ព្រះមហាមោគ្គល្លានដ៏មានអាយុថា ព្រះករុណាអាវុសោ ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ពោលពាក្យដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ អួតនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ ហើយ មគ្គព្រហ្មចរិយៈអាត្មាអញប្រព្រឹត្តចប់ហើយ សោឡសកិច្ចអាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីកិច្ចនេះទៀត មិនមាន ឡើយ ។ ព្រះតថាគត ឬសាវ័ករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាស ក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងនូវចិត្ត នៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្ត របស់បុគ្គលដទៃ តែងសួរឈ្លេចឈ្លីដេញដោល ពិនិត្យបញ្ជាក់មើលនូវភិក្ខុ នោះ ។ ភិក្ខុនោះ កាលបើព្រះតថាគត ឬសាវ័ករបស់ព្រះតថាគត ជាអ្នកមាន ឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងនូវចិត្តនៃបុគ្គលដទៃ ឈ្លាស ក្នុងវារៈនៃចិត្ត របស់បុគ្គលដទៃ សួរឈ្លេចឈ្លីដេញដោល ពិនិត្យបញ្ជាក់មើល ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់នូវសេចក្តីមិនចម្រើន ដល់នូវ សេចក្តីវិនាស ដល់នូវសេចក្តីមិនចម្រើន និងសេចក្តីវិនាស ។ ព្រះតថាគត ឬសាវ័ករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុង ការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្ត របស់បុគ្គលដទៃ ធ្វើទុកក្នុង ចិត្ត ព្រោះបានកំណត់ដឹងនូវចិត្ត ដោយចិត្តយ៉ាងនេះថា ហេតុអ្វីអ្នកដ៏មានអាយុ នេះ អួតនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រ