អដ្ឋកថា កត្ថីសូត្រ

ក្បាលទី 31 · ទំព័រ 639

បទថា កឹ នុ ខោ ប្រែថា ព្រោះហេតុអ្វី ។ សម័យមួយ ព្រះមហាចុន្ទៈដ៏មានអាយុ គង់ក្នុងសហជាតិប្រទេស ក្នុងដែនចេតី ។ ក្នុងទីនោះឯង ព្រះមហាចុន្ទៈដ៏មានអាយុ ហៅភិក្ខុ ទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួល ស្តាប់ពាក្យ ព្រះមហាចុន្ទៈដ៏មានអាយុថា អាវុសោ ។ ព្រះមហាចុន្ទៈដ៏មាន អាយុ បានសម្តែងដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ តែងពោលអួតក្នុងអធិគមៈ ( ធម៌ដែលគួរត្រាស់ដឹង ) ថា ខ្ញុំចូលកាន់បឋមជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ទុតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ តតិយជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ចតុត្ថជ្ឈានក៏បាន ចេញក៏បាន ខ្ញុំ ចូលកាន់អាកាសានញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់វិញ្ញាណញ្ចាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់អាកិញ្ចញ្ញាយតនជ្ឈានក៏បាន ចេញ ក៏បាន ខ្ញុំចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈានក៏បាន ចេញក៏បាន ខ្ញុំចូលកាន់ សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ។ ព្រះតថាគត ឬសាវ័ករបស់ ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្ត នៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ សួរឈ្លេចឈ្លីដេញដោល ពិនិត្យបញ្ជាក់មើលចំពោះភិក្ខុនោះ ។ ភិក្ខុនោះ កាលព្រះតថាគត ឬ សាវ័ករបស់ព្រះតថាគតដែលជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាស ក្នុងការដឹងចិត្តបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តបុគ្គលដទៃ កាលសួរឈ្លេច ឈ្លីដេញដោល ពិនិត្យបញ្ជាក់មើលទៅ ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥត គុណ ដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិន ចម្រើន និងសេចក្តីវិនាស ។