អដ្ឋកថា អញ្ញសូត្រ
សម័យមួយ ព្រះមហាកស្សបដ៏មានអាយុ គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ ក្នុងទីនោះឯង ព្រះមហាកស្សប ដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុ ទាំងនោះ បានទទួលស្តាប់ពាក្យព្រះមហាកស្សប ដ៏មានអាយុថា ករុណា អាវុសោ ។ ព្រះមហាកស្សបដ៏មានអាយុ បានពោលពាក្យដូច្នេះថា ម្នាល អាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពោលអួតអរហត្តផលថា ខ្ញុំដឹងថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ ។ ព្រះតថាគត ឬសាវ័ករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃ បុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តបុគ្គលដទៃ តែងសួរឈ្លេចឈ្លីដេញដោល ពិនិត្យបញ្ជាក់មើលនូវភិក្ខុនោះ ។ ភិក្ខុនោះ កាលបើព្រះតថាគត ឬសាវ័ក របស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹង ចិត្តបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃចិត្តរបស់បុគ្គលដទៃ សួរឈ្លេចឈ្លីដេញដោល ពិនិត្យបញ្ជាក់មើល ក៏ដល់នូវភាវៈទទេ ដល់នូវភាវៈឥតគុណ ដល់ នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីមិនចម្រើន និង សេចក្តីវិនាស ។ ព្រះតថាគត ឬសាវ័ករបស់ព្រះតថាគត ជាអ្នកមានឈាន ឈ្លាសក្នុងសមាបត្តិ ឈ្លាសក្នុងការដឹងចិត្តនៃបុគ្គលដទៃ ឈ្លាសក្នុងវារៈនៃ ចិត្តរបស់បុគ្គលដទៃ រមែងកំណត់ធ្វើទុកក្នុងចិត្ត នូវភិក្ខុនោះដោយចិត្តយ៉ាង នេះថា ដូចម្តេចក៏អ្នកដ៏មានអាយុនេះ ពោលអួតអរហត្តផលថា ខ្ញុំដឹងច្បាស់ ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តស្រេចហើយ សោឡសកិច្ច