អដ្ឋកថា អធិករណសូត្រ

ក្បាលទី 31 · ទំព័រ 653

ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ប្រារព្ធនូវកាឡកភិក្ខុ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ ព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើអធិករណ៍ មិន ពោលសរសើរការរម្ងាប់អធិករណ៍ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើ អធិករណ៍ មិនពោលសរសើរការរម្ងាប់អធិករណ៍ ដោយហេតុណា នេះឯង ជាធម៌មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តី គោរព មិនប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជា បុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនប្រាថ្នានូវសិក្ខា មិនពោលសរសើរការសមាទាននូវសិក្ខា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នក មិនមានសេចក្តីប្រាថ្នាក្នុងសិក្ខា មិនពោលសរសើរការសមាទាននូវសិក្ខា ដោយហេតុណា នេះឯងជាធម៌មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្រឡាញ់ មិន ប្រព្រឹត្តទៅ ដើម្បីសេចក្តីគោរព មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន មិន ប្រព្រឹត្តទៅ ដើម្បីភាពជាសមណៈ មិនប្រព្រឹត្តទៅ ដើម្បីភាពជាបុគ្គលម្នាក់ឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសេចក្តីប្រាថ្នាលាមក មិនពោលសរសើរការកម្ចាត់បង់នូវសេចក្តីប្រាថ្នា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអ្នកមានសេចក្តីប្រាថ្នាលាមក មិនពោលសរសើរការកម្ចាត់បង់នូវសេចក្តី