អដ្ឋកថា ព្យសនសូត្រ
ក្បាលទី 31 · ទំព័រ 663
គប្បីជ្រាបវិនិច្ឆ័យក្នុងព្យសនសូត្រទី ៨ ដូចតទៅនេះ ក្នុង ពាក្យថា អក្កោសកបរិភាសកោ អរិយុបវាទី សព្រហ្មចារីនំ នេះ គប្បី ប្រកបសព្រហ្មចារី និងអក្កោសនបទ និងបរិភាសកបទថា ជាអ្នកជេរ សព្រហ្មចារី ជាអ្នកបរិភាសសព្រហ្មចារី ។ បុគ្គលមានសម្តីអាក្រក់ ដោយ អន្តិមវត្ថុថា អញនឹងសម្លាប់គុណរបស់ព្រះអរិយៈទាំងឡាយ រមែងឈ្មោះថា អរិយុបវាទី ។ បទថា សទ្ធម្មស្ស ន វោទាយន្តិ សេចក្តីថា សទ្ធម្ម គឺ សាសនាដែលរាប់បានថា ត្រៃសិក្ខារបស់ភិក្ខុនោះ រមែងមិនដល់នូវការផូរផង់ រោគបុណ្ណោះ គប្បីជ្រាបថា អាតង្ក ព្រោះធ្វើជីវិតឲ្យលំបាក ក្នុងពាក្យថា រោគាតង្កំ នេះ ។