កោកាលិកសូត្រ

ក្បាលទី 31 · ទំព័រ 664

គ្រានោះ កោកាលិកភិក្ខុចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះកោកាលិកភិក្ខុអង្គុយក្នុងទីសមគួរហើយក៏ ក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នា លាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក ។ ព្រះអង្គត្រាស់ថា ម្នាល កោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាង នេះឡើយ ម្នាលកោកាលិកៈ ចូរអ្នកញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះសារីបុត្ត និង មោគ្គល្លានចុះ ព្រោះថា សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសីលជាទី ស្រឡាញ់ ។ កោកាលិកភិក្ខុទូលព្រះដ៏មានព្រះភាគ ជាគម្រប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ គួរខ្ញុំព្រះអង្គជឿយកតម្រាប់ ក៏មែនពិតហើយ តែថា សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមកប្រាកដ លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក ។ ម្នាលកោកាលិកៈ អ្នកកុំនិយាយ យ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះសារីបុត្ត និងមោគ្គល្លានចុះ ព្រោះថា សារីបុត្ត និងមោគ្គល្លានមានសីលជាទីស្រឡាញ់ ។ កោកាលិកភិក្ខុ ក៏ទូលព្រះដ៏មាន ព្រះភាគជាគម្រប់ ៣ ដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មាន ព្រះភាគ គួរខ្ញុំព្រះអង្គជឿយកតម្រាប់ក៏ពិតមែនហើយ តែថា សារីបុត្ត និង មោគ្គល្លាន សុទ្ធតែជាអ្នកប្រាថ្នាលាមកប្រាកដ លុះក្នុងអំណាចនៃសេចក្តី ប្រាថ្នាលាមក ។ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះ ម្នាលកោកាលិកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិកៈ អ្នកចូរញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពោះសារីប