អដ្ឋកថា កោកាលិកសូត្រ

ក្បាលទី 31 · ទំព័រ 670

គប្បីជ្រាបវិនិច្ឆ័យក្នុងកោកាលិកសូត្រទី ៩ ដូចតទៅនេះ បទថា កោកាលិកោ ភិក្ខុ យេន ភគវា តេនុបសង្កមិ សេចក្តីថា កោកាលិកភិក្ខុជានរណា ហេតុអ្វី ទើបចូលគាល់ បានឮថា កោកាលិកភិក្ខុ នេះ ជាបុត្ររបស់កោកាលិកសេដ្ឋី ក្នុងនគរកោកាលិក រដ្ឋកោកាលិក បួស ហើយ នៅប្រចាំក្នុងវិហារដែលសេដ្ឋីបិតាសាង តែភិក្ខុដែលជាសិស្សរបស់ ទេវទត្ត ឈ្មោះថា ចូឡកោកាលិក កោកាលិកកូនព្រាហ្មណ៍នោះ ឈ្មោះថា មហាកោកាលិក ។ កាលព្រះមានព្រះភាគប្រថាប់នៅក្នុងក្រុងសាវត្ថី អគ្គសាវ័កទាំង ២ ក៏ចារិកទៅក្នុងជនបទ មួយអន្លើដោយភិក្ខុប្រមាណ ៥០០ រូប កាលថ្ងៃជិតចូលវស្សា បំណងនឹងនៅដោយវិវេក ទើបបញ្ជូនភិក្ខុទាំងនោះ ត្រឡប់ទៅ ខ្លួនឯងកាន់បាត្រ និងចីវរ ដល់នគរនោះ ក្នុងជនបទនោះ កាល ដល់វិហារនោះ ក៏ទៅវិហារនោះ ។ ក្នុងវិហារនោះ កោកាលិកភិក្ខុធ្វើវត្តបដិបត្តិ ដល់អគ្គសាវ័កទាំង ២ នោះ ព្រះអគ្គសាវ័កក៏ធ្វើនូវសេចក្តីរាប់អាននឹងកោកាលិកភិក្ខុនោះ ទទួលពាក្យថា អាវុសោ ខ្ញុំនឹងនៅទីនេះ ៣ ខែ លោកកុំប្រាប់ រឿងរបស់ខ្ញុំដល់បុគ្គលណាមួយ ហើយក៏នៅចាំវស្សា កាលចាំវស្សាហើយក៏ បវារណាក្នុងថ្ងៃបវារណា ក៏លាកោកាលិកភិក្ខុថា អាវុសោ ខ្ញុំនឹងទៅ កោកាលិកភិក្ខុពោលថា អាវុសោ ថ្ងៃនេះ សូមនៅមួយថ្ងៃចុះ ស្អែកនេះសឹម ទៅ ។ ថ្ងៃស្អែកឡើង ក៏ចូលទៅព្រះនគរ ប្រាប់មនុស្សទាំងឡាយថា អាវុសោ អ្នកមិនដឹងទេឬថា អគ្គសាវ័កទាំង ២ មកនៅក្នុងទីនេះ បុគ្គលណាមួយមិន និមន្តលោកដោយបច្ច័យខ្លះទេឬ ។ ទើបអ្នកនគរពោលថា បពិត្រលោកម្ចាស់ ព្រះថេរៈនៅឯណា ហេតុអ្វី ទើបមិនប្រាប់ពួកខ្ញុំ ។ កោកាលិកភិក្ខុពោលថា ចាំបាច់ប្រាប់ធ្វើអ្វី ពួកអ្នកមិនឃើញព្រះថេរៈ ២ រូបនោះ អង្គុយលើថេរាសនៈ ទេឬ នុ៎