អដ្ឋកថា ពលសូត្រ
គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ ក្នុងទីសមគួរ ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះ ដ៏មានព្រះភាគក៏ត្រាស់សួរដូច្នេះថា ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រពប្រកបដោយ កម្លាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈថា អាសវៈ របស់អាត្មាអញអស់ហើយ កម្លាំងរបស់ភិក្ខុជាខីណាស្រពនោះ តើមាន បុន្មាន ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រពប្រកបដោយកម្លាំង ទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈថា អាសវៈរបស់អាត្មាអញ អស់ហើយ កម្លាំងរបស់ភិក្ខុជាខីណាស្រពនោះ មាន ១០ យ៉ាង ។ កម្លាំង ១០ យ៉ាង តើដូចម្តេចខ្លះ ។ បពិត្រព្រះអង្គដ៏ចម្រើន គឺភិក្ខុជា ខីណាស្រព ក្នុងសាសនានេះ ពិចារណាឃើញច្បាស់ នូវសង្ខារទាំងពួង ដោយសេចក្តីថា មិនទៀង ដោយបញ្ញាដ៏ប្រពៃតាមពិត ។ បពិត្រព្រះអង្គដ៏ ចម្រើន ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់នូវសង្ខារទាំងពួង ដោយ សេចក្តីថា មិនទៀង ដោយបញ្ញាដ៏ប្រពៃតាមពិត ដោយហេតុណា បពិត្រ ព្រះអង្គដ៏ចម្រើន នេះឯង ចាត់ជាកម្លាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យ ភិក្ខុជាខីណាស្រព អាស្រ័យនូវកម្លាំងហើយ ទើបប្តេជ្ញានូវការអស់ទៅនៃ អាសវៈទាំងឡាយថា អាសវៈរបស់អាត្មាអញអស់ហើយ ១ ។ បពិត្រព្រះអង្គ ដ៏ចម្រើន មួយទៀត ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់ នូវកាម ទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃតាមពិត ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់ នូវកាម ទាំងឡាយ មានឧបមាដូចរណ្តៅរងើកភ្លើង ដោយបញ្ញាដ៏ប្រពៃតាមពិត ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន ន