អដ្ឋកថា ឧបសកវគ្គ កាមភោគីសូត្រ

ក្បាលទី 31 · ទំព័រ 681

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មាន ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី បានអង្គុយ ក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលគហបតី អ្នក បរិភោគកាមនេះមាន ១០ ពួកក្នុងលោក ។ ពួក តើដូចម្តេចខ្លះ ។ ម្នាល គហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកនូវភោគៈទាំងឡាយមិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈ ទាំងឡាយមិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេបានមកហើយ មិន ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ១ ។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈ ទាំងឡាយមិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរក នូវភោគៈទាំងឡាយមិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេបានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែមិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ១ ។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះ ស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិន លុះ ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ទាំងចែករលែក ធ្វើបុណ្យទាំងឡាយ ១ ។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែង រកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ខ្លះ មិនត្រូវតាមគន្លងធម៌ខ្លះ គឺ កំហែងសង្កត់សង្កិនគេក៏មាន លុះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លង ធម៌ខ្លះ ម