អដ្ឋកថា វេរសូត្រ

ក្បាលទី 31 · ទំព័រ 692

គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ ត្រាស់យ៉ាងនេះថា ម្នាលគហបតី កាលបើអរិយសាវ័ក រម្ងាប់ភ័យ និងពៀរ ទាំង ៥ បានហើយ ( អរិយសាវ័កនោះ ) ជាអ្នកបរិបូណ៌ដោយសោតាបត្តិយង្គៈទាំង ៤ ទាំងញាយធម៌ ( មគ្គ ព្រមទាំងវិបស្សនា ) ដ៏ប្រសើរ អរិយសាវ័កនោះ ឃើញហើយដោយប្រពៃ ចាក់ធ្លុះហើយដោយប្រពៃដោយ ប្រាជ្ញា កាលបើអរិយសាវ័កនោះ ចង់ ( ព្យាករ ) ក៏គប្បីព្យាករខ្លួនដោយខ្លួន ឯងថា អាត្មាអញអស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល លែងទៅកើតក្នុងអបាយហើយ ជាបុគ្គលទៀងទាត់ ប្រាកដជានឹង បានត្រាស់ដឹងតទៅខាងមុខ ។ ចុះអរិយសាវ័ក បានរម្ងាប់ភ័យ និងពៀរទាំង ៥ តើដូចម្តេច ។ ម្នាលគហបតី អ្នកសម្លាប់សត្វ តែងទទួលភ័យ និងពៀរ ដែលជាបច្ចុប្បន្នផង ទទួលភ័យ និងពៀរ ក្នុងបរលោកផង រងទុក្ខទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះហេតុតែសម្លាប់សត្វ អ្នកវៀរចាកការ សម្លាប់សត្វ តែងមិនទទួលភ័យ និងពៀរជាបច្ចុប្បន្នផង មិនទទួលភ័យ និង ពៀរក្នុងបរលោកផង មិនរងទុក្ខទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ។ កាលអរិយសាវ័ក វៀរចាកការសម្លាប់សត្វ ជាអ្នករម្ងាប់ភ័យ និងពៀរនោះ យ៉ាងនេះ ។ ម្នាលគហបតី អ្នកយករបស់ដែលគេមិនបានឲ្យ … អ្នកប្រព្រឹត្ត ខុសក្នុងកាមទាំងឡាយ … អ្នកនិយាយពាក្យកុហក … អ្នកប្រព្រឹត្តហេតុ ជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ តែងទទួល ភ័យ និងពៀរដែលជាបច្ចុប្បន្នផង ក្នុងបរលោកផ