អដ្ឋកថាវជ្ជិយសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងវជ្ជិយសូត្រទី ៤ ដូចតទៅនេះ គហបតី ឈ្មោះយ៉ាងនេះថា វជ្ជិយមាហិត ។ បទថា សព្វំ តបំ សេចក្តីថា មានការធ្វើ កិច្ចដែលធ្វើបានលំបាក ជាតបៈគ្រប់យ៉ាង ។ បទថា សព្វំ តបស្សឹ បាន ដល់ ដែលអាស្រ័យតបៈគ្រប់យ៉ាង ។ បទថា លូខាជីវឹ បានដល់ ប្រកបរឿយ ៗ នូវការចិញ្ចឹមជីវិត ដោយធ្វើកិច្ចដែលធ្វើបានលំបាក ។ បទថា គារយ្ហំ ប្រែថា បុគ្គលគួរតិះដៀល ។ បទថា បសំសិយំ ប្រែថា បុគ្គលគួរសរសើរ ។ បទថា វេនយិកោ បានដល់ បុគ្គលដែលខ្លួនឯងមិនបានទូន្មាន តែបុគ្គលដទៃ ទូន្មាន ។ បទថា អប្បញ្ញត្តិកោ សេចក្តីថា មិនអាចបញ្ញត្តិវត្ថុណាមួយ ។ ម្យ៉ាងទៀត បទថា វេនយិកោ ប្រែថា ដែលធ្វើសត្វឲ្យវិនាស ។ បទថា អប្បញ្ញត្តិកោ បានដល់ បញ្ញត្តិព្រះនិព្វានដែលមិនប្រចក្ស មិនអាចបញ្ញត្តិវត្ថុ ណាមួយ ក្នុងសស្សតទិដ្ឋិជាដើម ។ បទថា ន សោ ភគវា វេនយិកោ សេចក្តីថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ដឹងតាមសេចក្តីពិតយ៉ាងនេះ ទ្រង់ បញ្ញត្តិកុសល អកុសល មិនមែនអ្នកដទៃគប្បីដឹកនាំ មិនមែនប្រើអ្នកដទៃឲ្យ សិក្សា អធិប្បាយថា ព្រះមានព្រះភាគ មិនមែនជាអ្នកធ្វើសត្វឲ្យវិនាស ទ្រង់ ទូន្មានសត្វដោយល្អ ទ្រង់ឲ្យសិក្សាដោយល្អ ទ្រង់ដឹកនាំសត្វ ព្រោះទ្រង់ បញ្ញត្តិធម៌ ដែលទ្រង់អាស្រ័យបញ្ញត្តិប្រកបដោយសតិ លោកសម្តែងថា បញ្ញត្តិរបស់ព្រះមានព្រះភាគនោះ ជាបញ្ញត្តិដែលល្អទាំងអស់ ។ បទថា វិមុត្តឹ វិមុច្ចតោ អកុសលា ធម្មា សេចក្តីថា អកុសលធម៌ ទាំងឡាយ ឈ្មោះថា រមែងចម្រើនដល់ចិត្តដែលបង្អោនទៅកាន់អធិមុត្តិ គឺ មិច្ឆាទិដ្ឋិ ។ ទ្រង់សំដៅយកសេចក្តីនោះ ទើបត្រាស់ពាក្យនេះ ។ តែការរួចផុត នៃចិត្តក្នុងព្រះសាសនា រមែងមិនស្ទុះទៅកាន់សង្ខតធម៌ ព្រោះ