ឧត្តិយសូត្រ
លំដាប់នោះ ឧត្តិយបរិព្វាជកចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ សំណេះសំណាលជាមួយនឹងព្រះ ដ៏មានព្រះភាគ លុះបង្ហើយពាក្យដែលគួររាក់ទាក់ សំណេះសំណាល គួរឲ្យ រពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះឧត្តិយបរិព្វាជក អង្គុយក្នុងទីសម គួរហើយ បានទូលសួរព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ ចម្រើន ចុះលោកទៀង ពាក្យនេះ ពិត ពាក្យដទៃមិនពិតទេ ឬដូចម្តេច ។ ព្រះអង្គត្រាស់ថា ម្នាលឧត្តិយៈ ពាក្យថា លោកទៀង ពាក្យនេះ ពិត ពាក្យ ដទៃមិនពិតនេះ តថាគតមិនដែលព្យាករទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះ លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតទេ ឬដូចម្តេច ។ ម្នាល ឧត្តិយៈ ពាក្យថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតនេះ តថាគត ក៏មិនដែលព្យាករដែរ ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះលោកមានទីបំផុត … លោកមិនមានទីបំផុត … ជីវិតនោះ គឺសរីរៈនោះ … ជីវិតដទៃ សរីរៈដទៃ … សត្វ ស្លាប់ទៅកើតទៀត … សត្វ ស្លាប់ទៅមិនកើតទៀត … សត្វ ស្លាប់ ទៅកើតទៀតក៏មាន មិនកើតទៀតក៏មាន … សត្វ ស្លាប់ទៅកើតទៀតក៏មិន មែន មិនកើតទៀតក៏មិនមែន ពាក្យនេះ ពិត ពាក្យដទៃមិនពិតទេ ឬដូចម្តេច ។ ម្នាលឧត្តិយៈ ពាក្យថា សត្វ ស្លាប់ទៅកើតទៀតក៏មិនមែន មិន កើតទៀតក៏មិនមែន ពាក្យនេះ ពិត ពាក្យដទៃមិនពិតនេះ ក៏តថាគតមិន ព្យាករដែរ ។ បពិត្រព្រះគោតមដ៏ចម្រើន កាលខ្ញុំសួរថា ចុះលោកនេះ ទៀង ពាក្យនេះ ពិត ពាក្យដទៃមិនពិតទេ ឬដូចម្តេច ដូច្នេះ ព្រះអង្គត្រាស់ថា ម្នាលឧត្តិយៈ ពាក្យថា លោកទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតនេះ តថាគតមិនព្យាករទេ ។