កោកនុទសូត្រ
សម័យមួយ ព្រះអានន្ទដ៏មានអាយុ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ដើរចូលទៅរកស្ទឹងតបោទា ដើម្បីលាបស្រឡាបខ្លួន ។ លុះ លាបស្រឡាបខ្លួនក្នុងស្ទឹងតបោទាហើយ មានចីវរតែមួយឡើងមក ឈរ សំដិលខ្លួនឲ្យស្ងួតដូចមុន ។ កោកនុទបរិព្វាជក ក្រោកឡើងក្នុងបច្ចូសសម័យ នៃរាត្រី ហើយក៏ចូលទៅរកស្ទឹងតបោទា ដើម្បីលាបស្រឡាបខ្លួនដែរ ។ កោកនុទបរិព្វាជក បានឃើញព្រះអានន្ទដ៏មានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏សួរព្រះអានន្ទដ៏មានអាយុថា ម្នាលអាវុសោ លោកជាអ្វី ដែរក្នុងពួកសមណៈទាំងនោះ ។ ម្នាលអាវុសោ យើងជាភិក្ខុ ។ ម្នាល អាវុសោ ពួកជនដូចម្តេចដែលហៅថា ភិក្ខុ ។ ម្នាលអាវុសោ ពួកសមណៈ ជាសក្យបុត្តិយ៍ ។ យើងសូមសួរហេតុណាមួយ នឹងលោកដ៏មានអាយុ បើ លោកដ៏មានអាយុឲ្យឱកាស ដើម្បីឆ្លើយប្រស្នា ។ ម្នាលអាវុសោ អ្នកចូរសួរ មកចុះ យើងស្តាប់ហើយនឹងប្រាប់បាន ។ ម្នាលលោកដ៏ចម្រើន លោកមាន ទិដ្ឋិយ៉ាងនេះថា លោកទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យ សោះសូន្យដែរឬ ។ ម្នាលអាវុសោ យើងមិនមានទិដ្ឋិយ៉ាងនេះថា លោកទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យ ដូច្នេះទេ ។ ម្នាល លោកដ៏ចម្រើន លោកមានទិដ្ឋិយ៉ាងនេះថា លោក មិនទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យសោះសូន្យដែរឬ ។ ម្នាលអាវុសោ យើង មិនមានទិដ្ឋិយ៉ាងនេះថា លោក មិនទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យ ដទៃ ជាពាក្យសោះសូន្យ ដូច្នេះទេ ។ ម្នាលលោកដ៏ចម្រើន លោកមាន ទិដ្ឋិយ៉ាងនេះថា លោកមានទីបំផុត … លោកមិនមានទីបំផុត … ជីវិតនោះ គឺសរីរៈនោះ … ជីវិតដទៃ សរីរៈដទៃ … សត្វ ស្លាប់ទៅរមែងកើតទៀត ក៏មាន … សត្វស្លាប់ទៅមិនកើតទៀតក៏មាន … សត្វ ស្លាប់ទៅកើតទៀតខ្លះ មិន