អដ្ឋកថាកោកនុទសូត្រ

ក្បាលទី 31 · ទំព័រ 723

គប្បីជ្រាបវិនិច្ឆ័យក្នុងកោកនុទសូត្រទី ៦ ដូចតទៅនេះ បទថា បុព្វាបយមានោ បានដល់ ធ្វើខ្លួនឲ្យប្រាសចាកទឹក ដូចគ្នាមុននឹងងូត ។ សព្ទថា ក្វេត្ថ កាត់បទជា កោ ឯត្ថ អាវុសោ ។ បទថា យាវតា អាវុសោ ទិដ្ឋិ សេចក្តីថា ឈ្មោះថា ទិដ្ឋិ ៦២ យ៉ាង មានដរាបណា ។ បទថា យាវតា ទិដ្ឋិដ្ឋានំ សេចក្តីថា ឋានៈនៃទិដ្ឋិ ៨ យ៉ាង មានប្រមាណយ៉ាង នេះ គឺខន្ធជាឋានៈទិដ្ឋិក៏មាន អវិជ្ជាក៏មាន ផស្សៈក៏មាន សញ្ញាក៏មាន វិតក្កៈ ក៏មាន អយោនិសោមនសិការក៏មាន បាបមិត្តក៏មាន បរតោឃោស ការបបួល របស់អ្នកដទៃក៏មាន ឈ្មោះថា ហេតុនៃទិដ្ឋិ ។ បទថា អធិដ្ឋានំ បានដល់ ទីតាំងមាំនៃទិដ្ឋិ ពាក្យនេះជាឈ្មោះនៃទិដ្ឋិដែលតាំងមាំ គ្របសង្កត់ប្រព្រឹត្តទៅ ។ បទថា ទិដ្ឋិបរិយុដ្ឋានំ បានដល់ ការចោមរោមនៃទិដ្ឋិដែលលោក ពោលយ៉ាងនេះថា ទិដ្ឋិ គឺទិដ្ឋិគតៈ ១ ទិដ្ឋិគហនៈ ទិដ្ឋិ គឺព្រៃស្តុក ១ ទិដ្ឋិកន្តារ ទិដ្ឋិ គឺផ្លូវដាច់ស្រយាល ១ ទិដ្ឋិវិសូក ទិដ្ឋិ គឺសត្រូវ ១ ទិដ្ឋិវិប្ផន្ទិត ទិដ្ឋិ គឺ ការអន្ទះអន្ទេញ ១ ទិដ្ឋិសំយោជនៈ ទិដ្ឋិ គឺគ្រឿងចង ១ ទិដ្ឋិសល្ល ទិដ្ឋិ គឺ ព្រួញ ១ ទិដ្ឋិសម្ពាធ ទិដ្ឋិ គឺការចង្អៀតចង្អល់ ១ ទិដ្ឋិបលិពោធ ទិដ្ឋិ គឺ គ្រឿងកង្វល់ ១ ទិដ្ឋិពន្ធនៈ ទិដ្ឋិ គឺចំណង ១ ទិដ្ឋិបបាតៈ ទិដ្ឋិ គឺជ្រោះ ១ ទិដ្ឋានុស័យ អនុស័យ គឺទិដ្ឋិ ១ ទិដ្ឋិសន្តាបៈ ទិដ្ឋិ គឺគ្រឿងដុតរោល ១ ទិដ្ឋិបរិឡាហៈ ទិដ្ឋិ គឺគ្រឿងក្តៅក្រហាយ ១ ទិដ្ឋិគន្ថៈ ទិដ្ឋិ គឺគ្រឿងចង ១ ទិដ្ឋុបាទាន ទិដ្ឋិ គឺឧបាទាន ១ ទិដ្ឋាភិនិវេស ទិដ្ឋិ គឺការប្រកាន់មាំ ១ ទិដ្ឋិបរាមាស ទិដ្ឋិ គឺការបបោសអង្អែល ១ ។