អដ្ឋកថា អាហុនេយ្យសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១០ ប្រការ ជាអ្នក គួរទទួលវត្ថុដែលគេនាំមកបូជា គួរទទួលវត្ថុ ដែលគេនាំមកទទួលភ្ញៀវ គួរ ទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ប្រកបដោយធម៌ ១០ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារ និងគោចារ ឃើញនូវភ័យក្នុងទោសទាំងឡាយ សូម្បី បន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាពហុស្សូតទ្រទ្រង់ នូវសូត្រ ចេះចាំដោយច្បាស់លាស់នូវសូត្រ ធម៌ទាំងឡាយណា ដែលមាន លម្អបទដើម មានលំអបទកណ្តាល មានលម្អបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏បរិសុទ្ធបរិបូណ៌សព្វគ្រប់ ពួកធម៌ដែលមាន សភាពដូច្នោះ ភិក្ខុនោះ បានរៀនសូត្រច្រើន បានទ្រទ្រង់ ចាំស្ទាត់រត់មាត់ យល់ច្បាស់ក្នុងចិត្ត ចាក់ធ្លុះល្អដោយទិដ្ឋិ ១ ជាអ្នកមានកល្យាណជនជាមិត្ត មានកល្យាណជនជាសម្លាញ់ មានកល្យាណជនជាទីមូលមិត្ត ១ ជាសម្មាទិដ្ឋិ ប្រកបដោយការឃើញត្រូវ ១ រមែងបានឥទ្ធិវិធញ្ញាណ គឺការតាក់តែងឫទ្ធិ បានច្រើនយ៉ាង គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន ឬមនុស្សច្រើន នាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ដើរទៅកាន់ទីវាល ទីខាងក្រៅ ទីខាងក្រៅ ជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំ មិនទើសទាក់ ដូចគេដើរទៅលើ អាកាសក៏បាន ងើបឡើង និងមុជចុះក្នុងផែនដី ដូចគេងើបមុជក្នុងទឹកក៏បាន ដើរទៅក្នុងទឹក ក៏មិនបែកធ្លាយទឹក ដូចគេដើរលើផែនដីក៏បាន ទៅក្នុងអាកាស ទាំងភ្នែន ដូចសកុណជាត ដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់នូវព្រះចន្ទន ិងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធ