ថេរសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 729

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយធម៌ ១០ យ៉ាង នៅក្នុងទិសណាៗ រមែងនៅជាសុខសប្បាយ ។ ប្រកបដោយធម៌ទាំង ១០ យ៉ាង តើដូចម្តេចខ្លះ ។ ភិក្ខុជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ ១ ជាអ្នកមាន សីល សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ជាពហុស្សូត ទ្រទ្រង់នូវ សូត្រ ចាំស្ទាត់នូវសូត្រ ធម៌ទាំងឡាយណា មានលម្អបទខាងដើម មានលម្អ បទកណ្តាល មានលម្អបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ព្រមទាំង ព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ សព្វគ្រប់ ពួកធម៌ដែលមានសភាពដូច្នោះ ភិក្ខុនោះ បានរៀនសូត្រច្រើន បានទ្រទ្រង់ ចាំស្ទាត់រត់មាត់ យល់ច្បាស់ ក្នុងចិត្ត ចាក់ធ្លុះល្អដោយទិដ្ឋិ ១ ទាំងបាតិមោក្ខពីរប្រការ ក៏ភិក្ខុនោះ ចាំ ស្ទាត់ល្អដោយពិស្តារ ចែករលែកដោយល្អ ឲ្យប្រព្រឹត្តទៅដោយល្អ វិនិច្ឆ័យ ដោយល្អតាមសូត្រ តាមអនុព្យញ្ជនៈ ១ ជាអ្នកឈ្លាសក្នុងការរម្ងាប់អធិករណ៍ ដែលកើតឡើង ១ ជាអ្នកប្រាថ្នាធម៌ មានសណ្តាប់ធ្នាប់ គួរជាទីស្រឡាញ់ មានសេចក្តីត្រេកអរដ៏លើសលុប ក្នុងអភិធម្ម និងអភិវិន័យ ១ ជាអ្នកសន្តោស ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ១ ជាបុគ្គលគួរជ្រះថ្លា ក្នុងការឈានទៅមុខ និងការត្រឡប់ ថយក្រោយ ជាអ្នកសង្រួមដោយល្អ ក្នុងការអង្គុយ សូម្បីក្នុងចន្លោះ ផ្ទះ ១ ជាអ្នកបានតាមសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវឈានទាំង ៤ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ប្រសើរ នៅជាសុខក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុង បច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ