អភព្វសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 746

ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ទាំង ១០ យ៉ាងនេះ ចេញ មិនគួរដើម្បីធ្វើឲ្យច្បាស់នូវអរហត្តបានទេ ។ ធម៌ទាំង ១០ យ៉ាងនោះ តើដូចម្តេចខ្លះ ។ គឺរាគៈ ១ ទោសៈ ១ មោហៈ ១ កោធៈ ១ ឧបនាហៈ ១ មក្ខៈ ១ បលាសៈ ១ ឥស្សា ១ មច្ឆរិយៈ ១ មានះ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះបង់នូវធម៌ទាំង ១០ ប្រការនេះឯង មិនគួរធ្វើឲ្យ ច្បាស់ នូវអរហត្តបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់នូវធម៌ ទាំង ១០ ប្រការនេះ ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្ត ។ ធម៌ទាំង ១០ នោះ តើដូចម្តេចខ្លះ ។ គឺរាគៈ ១ ទោសៈ ១ មោហៈ ១ កោធៈ ១ ឧបនាហៈ ១ មក្ខៈ ១ បលាសៈ ១ ឥស្សា ១ មច្ឆរិយៈ ១ មានះ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់នូវធម៌ទាំង ១០ ប្រការនេះឯង ទើបគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន ។ ឧបាសកវគ្គទី ៥ ចប់ ឧទ្ទាននៃវគ្គនោះគឺ និយាយអំពីបុគ្គល អ្នកបរិភោគកាម ១ អំពីភ័យ និង ពៀរ ៥ យ៉ាង ១ អំពីទិដ្ឋិ ១ អំពីវជ្ជិយមាហិតគហបតី និងឧត្តិយបរិព្វាជកទាំងពីរ អំពីកោកនុទបរិព្វាជក ១ អំពីភិក្ខុអ្នកគួរទទួលគ្រឿងបូជា ១ អំពិភិក្ខុជាថេរៈ ១ អំពីឧបាលិដ៏មានអាយុ ១ អំពីបុគ្គលដែលមិនគួរធ្វើឲ្យ ជាក់ច្បាស់ នូវអរហត្ត ១ ។ ទុតិយបណ្ណាសកទី ២ ចប់ ៥